រដ្ឋបាលខណ្ឌព្រែកព្នៅ និងស្រុកពញាឮ សហការគ្នាចុះកំណត់ព្រំប្រទល់ ដើម្បីងាយស្រួលទប់ស្កាត់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់នៅតំបន់ស្រះលួង

2
242

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ សមាសភាពចំរុះនៃរដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក សុខសម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងរដ្ឋបាលស្រុកពញាឮដឹកនាំដោយ លោក ថន សុវណ្ណា អភិបាលស្រុកពញ្ញាឮ បានជួបប្រជុំគ្នានៅសាលាសង្កាត់ពញាពន់ ដើម្បីពិភាក្សាលើបញ្ហាកំណត់ព្រំរវាងសង្កាត់ពញាពន់នៃខណ្ឌព្រែកព្នៅ និងឃុំឈ្វាំងនៃស្រុកពញាឮ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ពិសេសការទប់ស្កាត់ការទន្ទ្រានកាន់កាប់ ដីដោយខុសច្បាប់នៅតំបន់ស្រះលួង ដែលជាតំបន់មានព្រំប្រទល់ ស្រពិចស្រពិល រវាងឃុំ ឈ្វាំងនិងសង្កាត់ពញាពន់។

លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានលើកឡើងថា នាពេលថ្មីៗនេះ នៅតំបន់ ស្រះលួង ដែលជាព្រំប្រទល់នៃសង្កាត់និងឃុំទាំង២ មានប្រជាពលរដ្ឋមកទន្ទ្រានកាន់កាប់ដី ដោយខុសច្បាប់ ខ្លះមកបោះបង្គោល ខ្លះមកសង់ផ្ទះ សង់រោង ដើម្បីធ្វើជាកម្មសិទ្ធរបស់ខ្លួន។ ប៉ុន្ដែកន្លងមក ពេលសមត្ថកិច្ចខណ្ឌព្រែកព្នៅចាត់វិធានការរដ្ឋបាល ទប់ស្កាត់ការទន្ទ្រាននេះ បែរជាប្រជាពលរដ្ឋ នៅឃុំឈ្វាំងថានេះជាដែនសមត្ថកិច្ចរបស់ស្រុកពញាឮ មិនមែនរបស់ខណ្ឌព្រែកព្នៅឡើយ។ ដូចនេះដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងទប់ស្កាត់ការទន្ទ្រានបានទាន់ពេលវេលា គឺទាមទារឲ្យមានការកំណត់ព្រំប្រទល់ភូមិសាស្ដ្រគ្រប់គ្រងនេះឲ្យបានច្បាស់លាស់។

លោក សុខ សម្បត្តិ បានបញ្ជាក់ថា តំបន់ស្រះលួងនេះគឺជាដីសាធារណៈរបស់រដ្ឋ ដូចនេះពុំមាននរណាម្នាក់អាចមករំលោភបំពានកាន់កាប់យកដីនេះធ្វើជាកម្មសិទ្ធរបស់ខ្លួនឡើយ។ក្នុងនាមអាជ្ញាធរទាំងរដ្ឋបាលខណ្ឌព្រែកព្នៅទាំងរដ្ឋបាលស្រុកពញាឮ ត្រូវរួមគ្នាទប់ស្កាត់ និងថែរក្សា ស្រះលួង ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ និងទុកប្រើប្រាស់ជាប្រយោជន៍រួម។

លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យ ដែនដីនគរូបនីកម្ម សំណង់និង ភូមិបាល ខណ្ឌព្រែកព្នៅ បានលើកឡើងថា តាមគម្រោងប្លង់អភិវឌ្ឍមូលដ្ឋាន តាមទំនប់ស្រះលួងនេះ និងត្រូវអភិវឌ្ឍធ្វើផ្លូវ ទំហំ៣០ម៉ែត្រចាប់ពីផ្លូវ១៥១ ចាក់ទៅស្រុកពញាឮ និងបន្ដ ទៅឧត្តុង្គ បើមានការសង់សំណង់ តាមទំនប់ស្រះលួងដូចពេលនេះ នោះគម្រោងអភិវឌ្ឍផ្លូវ ៣០ម៉ែត្រ គឺមិនអាចអនុវត្តទៅបានឡើយ។

គួបញ្ជាក់ថា ក្នុងការកំណត់ព្រំប្រទល់នេះ គឺអនុលោមទាំងស្រុង ទៅតាមអនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ ដែលបានកំណត់។ សម្រាប់ព្រំប្រទល់ដែលវាស់វែងដោយអ្នកជំ​នាញបានបង្ហាញថា វាមានចម្ងាយ ៦១ម៉ែត្រ ខាងជើង ទ្វារទឹកទំនប់ស្រះលួង ដែលជាចំណុចព្រំរវាងរាជធានីនិងខេត្តកណ្ដាល បានកំណត់ពីពេលមុន។ ទោះជាយ៉ាងណា រដ្ឋបាលខណ្ឌនិងស្រុកទាំង២ បានឯកភាពគ្នា ហើយលោក អភិបាល ស្រុកពញាឮ បានដាក់បញ្ជា ទៅអាជ្ញាធរ ឃុំឈ្វាំង ឲ្យធ្វើសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលបានធ្វើសកម្មភាពរំលោភ បំពានកាន់កាប់ដីនៅតំបន់នេះ ឲ្យរុះរើសំណង់របស់ខ្លួនចេញ ដោយទុករយៈពេ​ល​១សប្ដាហ៍ បើពុំនោះទេ អាជ្ញាធរសង្កាត់ និងស្រុកពញាឮ និងធ្វើការុះរើដោយផ្ទាល់ដោ​យមិនទទួលខុសត្រូវ លើការខូចខាត បាត់បង់របស់របរ សម្ភារៈរបស់បងប្អូនឡើយ៕

Facebook Comments
Loading...

2 COMMENTS

  1. albuterol inhaler

    រដ្ឋបាលខណ្ឌព្រែកព្នៅ និងស្រុកពញាឮ សហការគ្នាចុះកំណត់ព្រំប្រទល់ ដើម្បីងាយស្រួលទប់ស្កាត់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់នៅតំបន់ស្រះលួង | CSN NEWS

  2. ciproxin 500 mg

    រដ្ឋបាលខណ្ឌព្រែកព្នៅ និងស្រុកពញាឮ សហការគ្នាចុះកំណត់ព្រំប្រទល់ ដើម្បីងាយស្រួលទប់ស្កាត់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់នៅតំបន់ស្រះលួង | CSN NEWS

Comments are closed.