លោកយាយអាយុ៨៣ឆ្នាំម្នាក់ ទៅដុតកញ្រ្ជាំងស្រូវនៅវាលស្រែ បណ្តាលឲ្យឆាបឆេះស្លាប់ យ៉ាងអាណោចអាធ័ម

0
183

ព្រៃវែង ៖ ស្ត្រីចំណាស់ម្នាក់ ទៅដុតកញ្រ្ជាំងស្រូវនៅវាលស្រែ បណ្តាលឲ្យឆាបឆេះស្លាប់ យ៉ាងអាណោចអាធ័មហេតុការណ៍បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចវាលស្រែក្បែរភូមិចំបក់ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ ចឹក ហៀក ភេទស្រី អាយុ៨៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ភ្លើងឆេះដួលស្លាប់កណ្ដាលភ្នក់ភ្លើង កាលពីវេលាម៉ោង១ និង៣០នាទីរសៀល នៅភូមិ ឃុំកើតហេតុខាងលើ។

ក្រោយទទួលបានពត៌មានភ្លាមៗ កម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រៃ សហការជាមួយកម្លាំងដែលពាក់ព័ន្ធ មានលោកយ៉ាវ សានិន អភិបាលនៃគណ:អភិបាលស្រុកកំពង់ត្របែក បានដឹកនាំកម្លាំងក្រោមឱវាទ ចេញរថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ជួយអន្តរាគមន៍ តែហួសពេលទៅហើយ ព្រោះជនរងគ្រោះបានស្លាប់មុនពេលសមត្ថកិច្ចទៅដល់គ្រាន់តែបាញ់ទឹកពន្លត់ មិនអោយឆេះរាលដាលបន្តរទៀតតែប៉ុណ្ណោះ៕

Facebook Comments
Loading...