ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាមួយគ្រឿងញៀនជាង១គីឡូក្រាម

0
747

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ត្រូវបានកម្លាំងសមត្ថកិច្ចនៃរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបការជួញដូរគ្រឿងញៀន ឈានដល់ឃាត់ខ្លួន និងសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ទម្ងន់1025.56g ផងដែរ កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ០៤ ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ការបង្ក្រាបករណី រក្សាទុក-ជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងរាជធានីភ្នំពេញនេះ គឺកំលាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៦)ដឹក នាំដោយលោកនាយករង ដាំ ឈឿន និងមានការសំរបសំរួលពីលោ សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានដំណើរ ការបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវ បង្ក្រាបករណី រក្សាទុកជូញដូរគ្រឿងញៀនខុសច្បាប់ក្នុងបទល្មើសជាក់ស្តែង។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ទី១-ឈ្មោះ ចុង សំអុល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ឡេ ធីចិន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិ វៀត ណាម ជាប្រពន្ធ។ ចំពោះវត្ថុចាប់យកមានជាសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ទម្ងន់1025.56g ៕

Facebook Comments
Loading...