ដោយគោរពតាមពាក្យសន្យាតារាចម្រៀងខេម ចូលរួមផ្សព្វផ្សាយផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដោយឥតគិតថ្លៃ

0
266

ភ្នំពេញ ៖ ដូចទស្សនិកជនបានជ្រាប់ច្បាស់ហើយ កន្លងទៅតារាចម្រៀង លោកខេម បានប្រកាសថា ខ្លួននឹងចូលរួមផ្សព្វផ្សាយផ្សារ កសិផលធម្មជាតិឡេង ណាវ៉ាត្រា ដោយមិនគិតប្រាក់ ឡើយដើម្បីឲ្យផលិតផលធម្មជាតិដែលដាំដោយកសិករខ្មែរមានទីផ្សារ។ ជាក់ស្ដែងថ្មីៗ នេះតារាចម្រៀងរូបនេះបាន ធ្វើតាមពាក្យសន្យារបស់ខ្លួនពិតមែន ដោយលោកបានចុះ ជួបពលរដ្ឋផ្ទាល់ ដើម្បីស្វែងយល់ក៏ដូចជាលើកទឹកចិត្តកសិករខ្មែរ យើងក្នុងការផលិតបន្លែ ផ្លែ ឈើ ក៏ដូចជាត្រីសាច់ដែលមិនមានប្រើជាតិគីមីនោះ។

ទីតាំងដែលម្ចាស់បទ”ស្រលាញ់ ស្រី១ម៉ែត្រ៧៣” រូបនេះចុះទៅនោះគឺស្ថិតនៅដឹកដី ខេត្តកំពង់ឆ្នាំង ដែលជាស្រុកកំណើតរបស់ លោកតែម្ដង។ ខេម បានសិក្សាស្វែងយល់ ក៏ដូចជាលើកទឹកចិត្តកសិករ ដែលលោកបានចុះទៅជួបនោះហើយ ប្រជាពលរដ្ឋពិសេស កសិករខ្មែរ បានសម្ដែងភាពសប្បាយចិត្ត ជាខ្លាំងនៅពេលដែលបានជួយលោកខេម។

លោកខេម បាននិយាយថាសូមបងប្អូន ប្រជាកសិករកុំព្រួយបារម្ភ លើទីផ្សារបន្លែ ផ្លែ ឈើ ដែលដាំដោយធម្មជាតិតទៅទៀតព្រោះមានផ្សារទំនើប កសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ចាំទទួលទិញហើយ នឹងសូមដាំដុះតាមលក្ខណៈស្តង់ដារបច្ចេកទេស។

ការចុះទៅជួបប្រជាកសិករនោះខេម និយាយថាខ្លួនចូលរួមនោះជាការស្ម័គ្រចិត្ត ដោយ មិនគិតប្រាក់ឡើយដើម្បីរួមចំណែកដល់ទីផ្សារកសិករខ្មែរឲ្យមានទីផ្សារ។ តារាចម្រៀង ល្បីឈ្មោះរូបនេះ បានសម្ដែងភាពសប្បាយចិត្តជាខ្លាំងនៅពេលដែលបានធ្វើ សកម្មភាព ជួយដល់កសិករខ្មែរ ពិសេសជួយដល់អ្នកខេត្តខ្លួនបែបនេះ។

មិនមែនមានតែខេមម្នាក់ប៉ុណ្ណោះទេ តាមការប្រកាសជាសាធារណៈកន្លងទៅគេឃើញ មានតារាចម្រៀងល្បីជាច្រើនទៀត ដែលនឹងស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា របស់ឧកញ៉ាវ័យក្មេង ដែលកំពុងមានប្រជាប្រិយភាព នេះ ក្នុងនោះមានដូចជាតារាចម្រៀងលោក ខេមរៈ សិរីមន្ត លោកប៉ែន ចំរ៉ុង កញ្ញាតាន់ ច័ន្ទសីម៉ា ជាដើម។

តាមប្រភពច្បាស់ការមួយទៀង បានទម្លាយឲ្យដឹងថា កំពូលតារាចម្រៀងល្បីឈ្មោះ លោកព្រាប សុវត្ថិ ក៏អាចនឹងស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដោយឥតគិតថ្លៃផងដែរ។ តាមផែនការផ្សារដែលប្រមូលទិញតែផលិតផល ធម្មជាតិរបស់កសិករខ្មែរនេះ ដែលមហាជនគាំទ្រពាសពេញប្រទេសនេះ គ្រោងដាក់ដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០នេះ ហើយដែលទីតាំងផ្សារ គឺនៅចំកណ្ដាលOlympia តែម្ដង។

ដើម្បីឲ្យកាន់តែមានភាពងាយស្រួល នឹងទំនើបនោះ ខាងក្រុមហ៊ុនបានរៀបចំការ កម្មង់ ទិញតាមលេខ011 444 444 ឬ0000 សម្រាប់ប្រព័ន្ធCellcardដោយឥតគិតថ្លៃ ឬតាមវេបសាយអនឡាញ ឬបញ្ជាទិញតាមទូរស័ព្ទដៃ កម្មង់តាមទំនិញដែល លោកអ្នក ត្រូវការត្រឹមតែ២០នាទី បន្លែ ផ្លែ ឈើ ឬត្រីសាច់ ដែលលោកអ្នកកម្មង់នោះនឹងដឹកជូនដល់ផ្ទះលោកអ្នកតែម្ដង៕

 

Facebook Comments
Loading...