រថយន្ត​សាំង​យ៉ុងឆ្លង​ខ្សែ​អាគុយ​​ឆាបឆេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋមកជួយទាន់

0
666

កំពង់ធំ ៖ រថយន្ត​សាំង​យ៉ុង​ពណ៌​ស​១​គ្រឿង ឆ្លង​ខ្សែ​អាគុយ​បណ្ដាល​ឲ្យ​ឆាបឆេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​១៤ និង ៤៥​នាទី​រសៀល ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ២០២០ ​សំណាងល្អបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយពន្លត់ទាន់។​

​ក្នុង​ករណី​ឆេះ​រថយន្ត​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រថយន្ត ម៉ាក​សាំ​យ៉ុង​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2U2950 របស់​ក្រុម ហ៊ុន​KWTF​ស្ថិត​នៅ​លើ​វិថី​តេ​ជោ​មាស ភូមិ​ទី​៥ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។ អ្នកបើកបរ​រថយន្ត​ត្រូ​វបាន​គេ​ស្គាល់​ឈ្មោះសុ ផា​ដែន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំពេញ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​ក្នុង​ករណី ឆេះ​រថយន្ត​នេះ គឺ​បណ្ដាល​ឲ្យ​ខូចខាត​តិចតួច​និង​សម្ភារ​មួយ​ចំនួន​មូលហេតុ បណ្ដាល​មក​ពី​ឆ្លង​ខ្សែ​អាគុយ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំពង់ធំ​បាន​ចេញ​អន្តរាគមន៍​ចំនួន​០១​គ្រឿង​តែ​មិនបាន​ប្រើប្រាស់​ទឹក​នោះទេ​ដោយ​ប្រជាពលរដ្ឋ​ពន្លត់​ទាន់​ពេល​បាន​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​០២​បំពង់​និង​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​សុវត្ថិភាព​ផ្សារ​កំពង់ធំ​អស់​ចំនួន​០៣​ ​ទើប​រលត់​ទាំងស្រុង​៕

 

Facebook Comments
Loading...