ពីស្ត្រីមេផ្ទះដែលមិនសូវហ៊ានប្រឈមមុខ បានអភិវឌ្ឍន៍ខ្លួនរហូតទទួលបានជោគជ័យក្រោយលក់ផលិតផលអោយក្រុមហ៊ុនគ្រឿងសម្អាងNNP

0
1163

ភ្នំពេញ ៖ ពីស្ត្រីមេផ្ទះដែលមិនសូវហ៊ានប្រឈមមុខ ហើយរកចំណូលបានបន្តិចបន្តួច បានអភិវឌ្ឍន៍ខ្លួន រហូតទទួលបានជោគជ័យ ប្រសើរជាងមុនដោយអាចរកចំណូលបានច្រើនជាងស្វាម៉ីទៅទៀតនាពេលបច្ចប្បន្ន ក្រោយពីសម្រេចចិត្តមកលក់ផលិតផលអោយ ក្រុមហ៊ុនគ្រឿងសម្អាង NNP និងបានក្លាយអ្នកចែកចាយបន្តប្រចាំស្រុកទឹកផុស។ 

បង្ហាញរឿងពិតរបស់ខ្លួនដោយនិយាយរៀបរាប់មិនលាក់លៀម នៅក្នុងពិធីជួបជុំតំណាងចែកចាយបន្តរបស់ផលិតផល NNP ប្រចាំខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកនាងខាត់ ស្រីល័ក្ខ និយាយថា មុនអ្នកនាងមានស្ថានភាពជីវិភាពប្រសើរឡើងមកដូចសព្វថ្ងៃនេះ កាលពីមុនអ្នកនាងជាកាត់ដេរសម្លៀកបំពាក់ម្នាក់ ធ្លាប់រកចំណូលបានបន្តិចបន្ទួច ពេលខ្លះរកប្រាក់មួយម៉ឺនរៀលដាក់ហោប៉ាវមិនបានផង ហើយធ្លាប់ត្រូវបានគេមើលងាយ តែអ្នកនាងអាចតស៊ូបាន។ កាលពីមុនរកលុយបានត្រឹមគ្រប់ថ្លៃអាហារបីពេលប៉ុណ្ណោះ សម្រាប់គ្រួសារ មិនអាចចង់បានរបស់ថ្លៃៗ សម្លៀកបំពាក់ល្អៗ និងមាសពេជ្រដូចគេនោះទេ ហើយជាពិសេសអ្នកនាងចូលសង្គមនឹងមិនចុះ តែងតែគេមើលងាយ ប៉ុន្តែពេលនេះខុសគ្នាស្រឡះ ព្រោះអាជីវកម្មគ្រឿងសម្អាង NNP បានប្រែរក្លាយសេដ្ឋកិច្ចមិនមែនត្រឹមតែនាង ប៉ុណ្ណោះគឺគ្រួសារទាំងមូលតែម្តង។

អ្នកនាងបានបញ្ជាក់ថា មុនអ្នកនាងបានក្លាយម្ចាស់ដេប៉ូប្រចាំស្រុកទឹកផុស អ្នកនាងធ្លាប់សាកល្បងនូវកញ្ចប់ទុនជាង១០០ដុល្លារ ហើយក៏ជឿជាក់រួចក៏បោះទុនបន្ថែមកញ្ចប់មួយពាន់ដុល្លារ រហូតបានខ្លាយជាម្ចាស់ដេប៉ូតែម្តង ខណៈអ្នកនាងខំប្រឹងរាល់ថ្ងៃមិនចោលពេលវេលាណាមួយឱ្យទំនេរឡើយ ដោយអ្នកនាងតែងតែរិះរកគ្រប់វិធីដើម្បី ឲ្យជោគជ័យនោះ។ អ្នកនាងបានបញ្ជាក់ថា កុំខ្លាចពិបាក ត្រូវរកកូនក្រុមឲ្យបានច្រើន បើមានកូនក្រុមច្រើនហើយយើងក៍ចំណេញច្រើនទៅតាមនោះដែរ។

អ្នកនាងខាត់ ស្រីល័ក្ខ បានឱ្យដឹងទៀតថា ការបោះទុនលើមុខជំនួញផលិតផលគ្រឿងសម្អាង N.N.P អ្នកនាងហ៊ានដើរខ្ចីលុយឪពុកនូវទឹកប្រាក់មួយពាន់ដុល្លារមករកស៊ីនោះដោយសារតែអ្នកនាងជឿជាក់ខ្លាំងលើក្រុមហ៊ុននេះ ដែលជាក្រុមហ៊ុនត្រឹមត្រូវនិងផលិត​ផលសុទ្ធគ្មានក្លែងបន្លំ ហើយក្រុមហ៊ុនតែងតែចង្អុលបង្ហាញនិងហាមជានិច្ចដល់តំណា​ងចែកចាយមិនឱ្យលក់ភូកហុកបោកប្រាក់ដល់អតិថិជនដូចក្រុមហ៊ុនគេ ទើបអ្នកនាងសម្រេ​ចកាន់តែច្បាស់ហើយ បានតាំងចិត្តនឹងខំប្រឹងលក់អនឡាយឱ្យខ្លាំង និងប្តេជ្ញាចិត្តបោះទុនបើកបេប៉ូប្រចាំស្រុកទឹកផុសតែម្តង។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនដាណាទ្រី(ខេមបូឌា) ត្រេឌីងខូអិលធីឌី ចាប់ផ្តើមកកើតឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ១២០ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានលោកអគ្គនាយក ហ៊ីង បញ្ញារិទ្ធ និងលោកស្រីអគ្គនាយិកា ទ្រី ដាណា ជាម្ចាស់ក្រុមហ៊ុនផ្ទាល់ ដែលនាំចូលផ្តាច់នូវគ្រឿងសម្អាងសុទ្ធមកពីប្រទេសថៃម៉ាក អិនអិនភី (NNP Cambodia)។

ផលិតផលម៉ាក អិនអិនភី (NNP Cambodia)មានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រថៃ។ ផលិ​តផលម៉ាក អិនអិនភី (NNP Cambodia)មានការចុះបញ្ជីលេខប្រតិវេទន៍របស់ក្រសួងសុខាភិបាលដើម្បីបញ្ជាក់ពីគុណភាពនឹងស្តង់ដារផលិតផល ដែលមិនមានផលប៉ះពាល់ទៅដល់សុខភាពនៃអ្នកប្រើប្រាស់។ ក្រុមហ៊ុនមានការ ផ្តល់ទំនុកចិត្ត យ៉ាងខ្ពស់បំផុត ទៅកាន់អតិថិជនចំពោះការប្រើប្រាស់ផលិតផល។ សព្វថ្ងៃនេះក្រុមហ៊ុនមានតំណាងចែកចាយទូទាំង២៥ខេត្ត/រាជធានីខេត្តប្រមាណ៧ម៉ឺននាក់៕

Facebook Comments
Loading...