ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ ចុះពិនិត្យការដាក់លូ និងស្តារលូនៅភូមិផ្សារលិច

0
135

ភ្នំពេញ ៖ លោក ជា ខេមា អភិបាលរងខណ្ឌ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ និងក្រុមការងារ បានចុះមកពិនិត្យការដាក់លូរំដោះទឹក ប្រវែង១៥កង់ និងស្តារលូចាស់ប្រវែង១៥០ម៉ែត្រ ដែលកន្លងមកធ្លាប់ជនលេចដោយទឹកភ្លៀងនារដូវវស្សានោះ នៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ។

ក្នុងឱកាសចុះពិនិត្យការដាក់លូនោះលោកជា ខេមា បានលើកឡើងថា ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញ ឲ្យក្រុមការងារ បន្តរួមចំណែក កសាងនិងស្តារហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋាន ជូនប្រជាពលរដ្ឋ។ ការចូលរួមរបស់ប្រជាពលរដ្ឋ និងសប្បុរសជន គឺជាសេចក្តីត្រូវការចាំ​បាច់ ក្នុងការកសាងមូលដ្ឋានឱ្យបានល្អប្រសើរ សម្រាប់អាជ្ញាធ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ឆ្លើយតបទៅនិងគោលនយោ​បាយ ក៏ដូចជា អនុសាសន៍ណែនាំរបស់ប្រ​មុខដឹកនាំ ឱ្យបំរើប្រជាពលរដ្ឋឱ្យបានល្អបំផុត និងមានសកម្មភាពកើនឡើងទ្វេរ​ដង សក្តិសមទៅ និងការគាំទ្ររបស់បងប្អូននាពេលកន្លងមក នឹងបន្តទៅមុខទៀតផងដែរ។

ជាមួយគ្នានោះលោក បានណែនាំដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យចោលសំរាមពាសវាលពាសកាលដែលបណ្តាលឲ្យមានការកកស្ទះតាមមាត់លូ មិនអាចឲ្យទឹកហូបាន ពិសេសក្នុងរដូវវស្សាពេលភ្លៀងមកម្តងៗទឹកជនលេចមិនសូវលួសពេលឡើយ។ លោកប្រធានក្រុមការងារ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នករស់នៅតាមបណ្តោយផ្លូវ ដែលនឹងស្ថាបនាដាក់លូនេះ សូមជួយសម្រួល ដល់ការស្ថាបនាឲ្យបានអនុវត្តទៅដោយរលូន និងឆាប់រហ័ស។

គួរបញ្ជាក់ថា បន្ទាប់ពីពិនិត្យការដាក់លូ និងស្តារលូមកក្រុមការងារបានចុះទៅពិនិត្យមើលស្ពានថ្មមួយកន្លែងដែលទើបសាងសង់រួចថ្មីៗនេះ ដែលថវិការបានមកពីអាជ្ញាធរខណ្ឌ សង្កាត់ ព្រះសង្ឃ និងសប្បុរសជនជាច្រើនទៀតផងដែរ តាមគម្រោងនិងធ្វើការសម្ភោធក្នុងពេលឆាប់ៗខាងមុខ៕

Facebook Comments
Loading...