ស្រ្តីម្នាក់បានប្រែក្លាយជីវិតដែលធ្លាប់តែអាប់អួរ រហូតទទួលបានជោគជ័យ ក្រោយសម្រេចចិត្តលក់ផលិតផលឲ្យក្រុមហ៊ុនគ្រឿងសម្អាងNNP

0
1190

ភ្នំពេញ ៖ កន្លងមកដោយសារតែធ្លាប់រងនូវភាពឈឺចាប់ ការមើលងាយពីមនុស្សជុំវិញខ្លួន ស្រ្តីម្នាក់ បានតស៊ូព្យាយាម ប្រែក្លាយជីវិត ដែលធ្លាប់តែអាប់អួរ រហូតទទួលបានជោគជ័យ ប្រសើរជាមុន ក្រោយសម្រេចចិត្តមកលក់ផលិតផលអោយ ក្រុមហ៊ុនគ្រឿងសម្អាង NNP និងបានក្លាយអ្នកចែកចាយប្រចាំខេត្តព្រៃវែង។ 

បង្ហាញរឿងពិតរបស់ខ្លួនដោយនិយាយរៀបរាប់ទាំងទឹកភ្នែកមុននឹងជោគជ័យជាមួយក្រុមហ៊ុនគ្រឿងសម្អាង NNP អ្នកនាង សួន ស្រីទូច និយាយថា មុនអ្នកនាងមានស្ថានភាពជីវិភាពប្រសើរឡើងមកដូចសព្វថ្ងៃនេះ កាលពីមុនអ្នកនាងជាកម្មការិនីរោចក្រម្នាក់ ធ្លាប់ធ្វើការរោងចក្រឱ្យថៅកែចិនត្រឹមប្រាក់ខែ១៥០ដុល្លារ ហើយធ្លាប់ត្រូវចិនវ៉ៃមើលងាយដោយមិនប្រណីឡើយ។ 

បន្ទាប់មកអ្នកនាងក៏សម្រេចចិត្តរកស៊ីលក់អនឡាយ ចង់ធ្វើដូចគេប៉ុន្តែដំបូងឡើយជួបក្រុមហ៊ុនបោកប្រាស់ធ្វើឱ្យអ្នកនាងខាតលុយកាក និងខ្មាសគ្រួសារនិងស្វាមីថែមទៀត។ កាលពីមុនរកលុយបានត្រឹមគ្រប់ថ្លៃអាហារបីពេលប៉ុណ្ណោះ សម្រាប់គ្រួសារ មិនអាចចង់បានរបស់ថ្លៃៗ សម្លៀកបំពាក់ល្អៗ និងមាសពេជ្រដូចគេនោះទេ ហើយជាពិសេសអ្នកនាងចូលសង្គមនឹងមិនចុះ តែងតែគេមើលងាយ ប៉ុន្តែពេលនេះខុសគ្នាស្រឡះ ព្រោះអាជីវកម្មគ្រឿងសម្អាង NNP បានប្រែរក្លាយសេដ្ឋកិច្ចមិនមែនត្រឹមតែនាង ប៉ុណ្ណោះគឺគ្រួសារទាំងមូលតែម្តង។

អ្នកនាង សួន ស្រីទូច បានបញ្ជាក់ថា មុនអ្នកនាងបានក្លាយម្ចាស់ដេប៉ូប្រចាំស្រុកបាភ្នំ អ្នកនាងធ្លាប់សាកល្បងនូវកញ្ចប់ទុនជាង១០០ដុល្លារ ហើយក៏ជឿជាក់ក៏បោះទុនបន្ថែមកញ្ចប់មួយពាន់ដុល្លារ រហូតបានរយៈពេល៦ខែមកហើយ។ ត្រឹមរយៈពេលខ្លី៦ខែនេះ អ្នកនាងមិនសល់អ្វីច្រើនឡើយពីការរកស៊ីជាមួយ NNP សល់ត្រឹមកង់បីតម្លៃ៤ពាន់ដុល្លារ សល់មាសសល់ពេជ្រ ហើយបើសរុបក្នុងទ្រព្យសម្បត្តិក្នុងផ្ទះប្រហែលបាន៦ម៉ឺនដុល្លារ។ ជាពិសេសចំណូលនៃការលក់អនឡាយជាមួយ NNP មិនក្រោម៧ពាន់ដុល្លារឡើយ ខណៈអ្នកនាងខំប្រឹងរាល់ថ្ងៃមិនចោលពេលវេលាណាមួយឱ្យទំនេរឡើយ។

ជាអ្នកស្រុកបាភ្នំខេត្តព្រៃវែង បានថ្លែងក្នុងសិក្ខាសាលា “ជួបជុំតំណាងចែកចាយបន្តរបស់ផលិតផលN.N.P Cambodia ប្រចាំខេត្តព្រៃវែង” កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារអ៊ីរ៉ាបានឱ្យដឹងទៀតថា ការបោះទុនលើមុខជំនួញផលិតផលគ្រឿងសម្អាង N.N.P អ្នកនាងហ៊ានដើរខ្ចីលុយគេនូវទឹកប្រាក់មួយពាន់ដុល្លារមករកស៊ីនោះដោយសារតែអ្នកនាងជឿជាក់ខ្លាំងលើក្រុមហ៊ុននេះ ដែលជាក្រុមហ៊ុនត្រឹមត្រូវនិងផលិត​ផលសុទ្ធគ្មានក្លែងបន្លំ។ ក្រុមហ៊ុនតែងតែចង្អុលបង្ហាញនិងហាមជានិច្ចដល់តំណាងចែកចាយមិនឱ្យលក់ភូកហុកបោកប្រាក់ដល់អតិថិជនដូចក្រុមហ៊ុនគេ ទើបអ្នកនាងសម្រេចកាន់តែច្បាស់ហើយ បានតាំងចិត្តនឹងខំប្រឹងលក់អនឡាយឱ្យខ្លាំង និងប្តេជ្ញាចិត្តបោះទុនបើកបេប៉ូប្រចាំស្រុកចំនួនពីរទៀតបន្ថែមក្នុងខេត្តព្រៃវែង នាពេលខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនដាណាទ្រី(ខេមបូឌា) ត្រេឌីងខូអិលធីឌី ចាប់ផ្តើមកកើតឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ១២០ ភូមិផ្សារលិច ឃុំព្រែកព្នៅ សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ មានលោកអគ្គនាយក ហ៊ីង បញ្ញារិទ្ធនិងលោកស្រីអគ្គនាយិកា ទ្រី ដាណា ជាម្ចាស់ក្រុមហ៊ុនផ្ទាល់ ដែលនាំចូលផ្តាច់នូវគ្រឿងសម្អាងសុទ្ធមកពីប្រទេសថៃម៉ាក អិនអិនភី (NNP Cambodia)។

ផលិតផលម៉ាក អិនអិនភី (NNP Cambodia)មានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រថៃ។ ផលិតផលម៉ាក អិនអិនភី (NNP Cambodia)មានការចុះបញ្ជីលេខប្រតិវេទន៍របស់ក្រសួងសុខាភិបាលដើម្បីបញ្ជាក់ពីគុណភាពនឹងស្តង់ដារផលិតផល ដែលមិនមានផលប៉ះពាល់ទៅដល់សុខភាពនៃអ្នកប្រើប្រាស់។ ក្រុមហ៊ុនមានការ ផ្តល់ទំនុកចិត្ត យ៉ាងខ្ពស់បំផុត ទៅកាន់អតិថិជនចំពោះការប្រើប្រាស់ផលិតផល។ សព្វថ្ងៃនេះក្រុមហ៊ុនមានតំណាងចែកចាយទូទាំង២៥ខេត្ត/រាជធានីខេត្តប្រមាណជិត៦ម៉ឺននាក់៕

Facebook Comments
Loading...