មុន​ចូលរួមប្រកួតប្រកួតដណ្តើមពានរង្វាន់Soccer League លើកទី៥ ប្រចាំឆ្នាំ២០១៩ ក្រុមយុវជនខណ្ឌព្រែកព្នៅសាកកម្លាំងជាមួយក្រុមវ័យចាស់ស្រឡាញ់សន្ដិភាព

0
139

ភ្នំពេញ ៖ ក្រុមបាល់ទាត់យុវជនខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១០ ខែតុលា ឆ្នាំ២០១៩នេះបាន ណាត់ជួបជាមួយ ក្រុមវ័យចាស់ស្រឡាញ់សន្ដិភាព នៅទីលានកីឡដ្ឋានវ៉េសស្ទើន ដែលក្នុងការប្រកួតនេះក្រុមវ័យចាស់ស្រឡាញ់សន្ដិភាព បានយកឈ្នះក្នុងលទ្ធផល៥ទល់នឹង២  ។

នេះជាការប្រកួត មិត្តភាពកំដៅសាច់ដុំដើម្បី បង្កើនថាមពល និងកម្រិតបច្ចេកទេស ដល់ កីឡាកររបស់ខ្លួនសម្រាប់ត្រៀមលក្ខណៈចូលរួម ប្រកួតដណ្តើមពានរង្វាន់ Soccer League លើកទី៥ ប្រចាំឆ្នាំ២០១៩ ដែលនឹងចាប់ដំណើរការនា ដើមខែវិច្ឆិកា ខាងមុខនេះ។

លោក ឈាន ណារ៉ា តំណាងក្រុមបាល់ទាត់យុវជនខណ្ឌព្រែកព្នៅបានឲ្យដឹងថាដើម្បីត្រៀមលក្ខណៈ សម្បត្តិឲ្យបានល្អប្រសើរ សម្រាប់ការប្រកួតពានរង្វាន់ Soccer Leagueនេះ ការហ្វឹកហាត់និងការប្រកួតមិត្តភាពគឺជាបញ្ហាសំខាន់ ដែលមិនអាចរំលងបានឡើយ ពោលគឺក្រៅ ពីការហ្វឹកហាត់ក្រុមរបស់លោក បានណាត់ជួបជាមួយក្រុមផ្សេងៗនៅលើទីលានជារៀ់ងរាល់សប្តាហ៍ ដើម្បីពង្រឹងសមត្ថភាពនិងបច្ចេកទេសដល់កីឡាករ ឲ្យកាន់តែ រឹងមាំ ខ្លាំងក្លា និងមានឆន្ទៈយ៉ាងមុះមុតឲ្យទទួលបានលទ្ធផលល្អពីការប្រកួត។

តំណាង ក្រុមរូបនេះបានឲ្យដឹងដែរថា កន្លងមកក្រុមរបស់លោកមិនដែលចូលរួមប្រកួតក្នុងSoccer League នេះឡើយ គឺធ្លាប់តែចូលរួមប្រកួតក្នុងព្រឹត្តិការពានរង្វាន់៧មករា ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ប៉ុណ្ណោះ។ តែទោះជាយ៉ាងនេះ សម្រាប់Soccer League លើកទី៥នេះ ក្រុមយុវជនខណ្ឌព្រែកព្នៅ បានប្ដេជ្ញាខ្ពស់ ក្នុងការហ្វឹក ក៏ដូចជាការប្រកួត ដើម្បីទទួលបាននូវ លទ្ធផល ដ៏ល្អ មួយ មកជូនស្ថាប័ន ខណៈក្លឹបបាល់ទាត់មួយនេះទទួល បានការលើក ទឹកចិត្ត និងឧបត្ថម្ភរាល់ដំណើរការទាំង ឡាយពី លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ។

សូមបញ្ជាក់ថា ការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League លើកទី៥ឆ្នាំ២០១៩ នឹង ដំណើរការប្រកួត នៅថ្ងៃទី០២ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ។ ដោយឡែក រង្វាន់ជ័យលាភី សម្រាប់ពាន Soccer League លើកទី៥នេះ លេខ១ទទួលបាន២០លានរៀល អមដោយមេដាយមាស និងពាន១ ។លេខ២ ទទួលបាន១០លានរៀល និងលេខ៣ ទទួលបាន ៥លានរៀល។ ជាមួយនេះ ក៏មានពានជាក្រុម និងពានលក្ខណៈបុគ្គលជាច្រើនផងដែរ៕

Facebook Comments
Loading...