ចាប់ពីខែមករា ឆ្នាំ2020 រាជរដ្ឋាភិបាលតម្លើងប្រាក់ឈ្នួលចំនួន190ដុល្លារដល់កម្មករនិយោជិត

0
81

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចតម្លើងប្រាក់ឈ្នួលចំនួន190ដុល្លារដល់កម្មករនិយោជិតសម្រាប់ឆ្នាំ2020ខាងមុខនេះដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់កម្មករអោយកាន់តែប្រសើរឡឿងថែមទៀត។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី1 លើកទី6 នៅព្រឹកថ្ងៃសុក្រទី២០ ខែកញ្ញានេះ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអោយដឹងថាក្រុមប្រឹក្សសជាតិប្រាក់ឈ្នួលបានធ្វើការបោះឆ្នោតលើតួលេខចំនួន3គឺទី1តួលេខដាក់ដោយរាជរដ្ឋាភិបាលចំនួន187ដុល្លារទី2តួលេខខាងសហជីព195ដុល្លារនិងទី3តួលេខខាងភាគីនយោក186ដុល្លារ។

លោកបានបន្តថាតាមរយៈការបោះឆ្នោតដោយសំងាត់គឺសមាជិកត្រីភាគីដែលមាន51រូបបានបោះលើតួលេខ195ក្នុងសំលេង8លើ51សំលេង។ 187ដុល្លារក្នុងសំលេង43លើ51និង186ដុល្លារសូន្យលើ51និងមិនមានអនុប្បវាទទេ។ដូចនេះប្រាក់ឈ្នួលថ្មីរបស់កម្មករឆ្នាំ2020គ190ដុល្លារដោយបូកសម្តេចផ្តល់ជួន3ដុល្លារបន្ថែម។

គួរបញ្ជាក់ថាប្រាក់ឈ្នួលឆ្នាំ2019នេះមានចំនួន182ដុល្លារក្នុង1ខែហើយប្រាក់ឈ្នួលថ្មីចំនួន190ដុល្លារនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2020តទៅ៕

Facebook Comments
Loading...