ស្ត្រីផ្ដើមគំនិតសម្លាប់ប្ដីខ្លួនឯងត្រូវបាននគរបាលបញ្ជូនឡើងតុលាការ

0
91

ភ្នំពេញ ៖ លោកគុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលខណ្ឌសែនសុខ បានបញ្ចូនខ្លួនស្ត្រីជាជនសង្ស័យដែលពាក់ព័ន្ធនិងសំណុំរឿងរៀបចំគម្រោងសម្លាប់ប្តីមកដល់តុលាការហើយ ដើម្បីសាកសួរបន្តពីនគរបាលយុត្តិធ័ម។

ជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន ហៅ ស៊ីហ៊ន ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅ នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងជនរងគ្រោះជាបកដីឈ្មោះ រឿន រតនា ។មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យជាប្រពន្ធខាងលើ មុនដំបូងតាមការសាកសួរសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនសង្ស័យជាប្រពន្ធរស់នៅមិនសូវចុះសម្រុងជាមួយប្តីនោះទេ។ បន្ទាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់បែបនេះ សមត្ថកិច្ចជំនាញបានហៅជនសង្ស័យជាប្រពន្ធមកធ្វើការសាកសួរជាច្រើនចំណុច ដោយមានការសង្ស័យ ដំបូងជនសង្ស័យបានកុហកថា ជនរងគ្រោះមកពីផ្ទះមិត្តភក្តិស្រីនៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះថាជនរងគ្រោះបានទៅធ្វើបុណ្យនៅឯស្រុកកំណើតឯស្រុកកំណើត ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយពីជំនាញបានសាកសួរច្រើនចំណុចជាន់កែងជនសង្ស័យជាប្រពន្ធច្រើនដង  ស្ត្រីរូបនេះបានសារភាពប្រាប់សមត្ថកិច្ចថា នាងជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនឯងពិតប្រកដមែន ដោយសារជនរងគ្រោះជាប្តីរស់នៅមិនចុះសម្រុងនឹងគ្នាទើបនាងសម្រេចចិត្តធ្វើបែបនេះ។

ជនសង្ស័យជាប្រពន្ធសារភាពប្រាប់សមត្ថកិច្ចទៀតថា កន្លងមកប្ដីរបស់នាងក៏ធ្លាប់មានទំនាស់ ពាក្យសំដីគ្នាជាមួយអតីតមិត្តប្រុស(ខ្មាន់កាំភ្លើង) របស់នាងដែរ ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នាងបានទូរស័ព្ទណាត់ជួបគ្នាជាមួយសាហាយ ដើម្បីរៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនតែម្តង។

លុះដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈជនរងគ្រោះជាប្តីនាងបាន ទៅបុណ្យនៅឯស្រុកកំណើត នាងក៏បានទូរស័ព្ទឲ្យខ្មាន់កាំភ្លើងត្រៀមធ្វើសកម្មភាព ព្រោះនាងបានទូរស័ព្ទបង្ខំឲ្យប្តីប្រញាប់មកផ្ទះដោយប្រាប់ថាមានការសំខាន់ ហើយប្តីរបស់នាងបានប្រាប់ថាម៉ោង​១១យប់ទៅដល់ហើយ។ ពេលនោះនាងបានទូរស័ព្ទទៅប្រាប់ឲ្យខ្មាន់កាំភ្លើងចាំផ្លូវមុន លុះពេលជនរងគ្រោះមកដល់ កន្លែងស្ងាត់ជិតមណ្ឌលឱកាសខ្ញុំ ក៏ធ្វើសកម្មភាពបាញ់សម្លាប់តែម្តង ហើយភ្លាមៗនោះខ្មាន់កាំភ្លើងបានជិះម៉ូតូគេចខ្លួន ដោយបានទូរស័ព្ទប្រាប់នាងថា បាញ់សម្លាប់បានសម្រេចហើយ។ក្រោយកើតមានហេតុការណ៍បាញ់នោះនាងបានទៅកន្លែងកើតហេតុ ធ្វើកិរិយាដូចជាស្រណោះស្រណោក ស្រលាញ់ប្ដីខ្លាំងណាស់ និងស្រែកអោយសមត្ថកិច្ចជួយរកយិត្តិធ័មអោយប្ដីនាងផង៕

Facebook Comments
Loading...