សពបុរសម្នាក់ឆក់ត្រីខុសបច្ចេកទេសឆក់ខ្លួនឯងស្លាប់

0
935

ភ្នំពេញ ៖ សពបុរសម្នាក់ឆក់ត្រីហើយឆក់ស្លាប់ខ្លួនឯង នៅក្នុងបឹងខាងក្រោយស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍PNN កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៣ ខែសីហាឆ្នាំ២០១៩ នៅចំណុចភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ហេតុការណ៍នេះត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុនៅវេលាម៉ោង១០ព្រឹកនិងស្រង់សពយកមកពិនិត្យហើយអះអាងថាសពបុរសខាងលើត្រូវបានស្លាប់ដោយ​សារឆក់ត្រីហើយឆក់ស្លាប់ខ្លួនឯង ដែលមានជាប់ជាមួយនឹងឧបករណ៍ឆក់ត្រីស្ពាយខាងក្រោយខ្នងនិងមានពិលឆ្លុះពាក់ជាប់ក្បាល ហើយមកដល់រសៀលថ្ងៃទី៣ខែសីហានេះ គេស្គាល់អត្តសញ្ញាណបុរសខាងលើហើយ មានឈ្មោះ ឯមទូច អាយុ៤១ឆ្នាំជាកម្មករដេប៉ូឈើរស់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋបានទៅរាយមងនឹងដកព្រលឹតបេះត្រកួនក៏បានប្រទះឃើញសាកសពខាងលើដេកស្លាប់ដោយមានពិលកែវឆ្លុះពាក់ជាប់ក្បាលនិងស្ពាយជាប់ជាមួយឧបករណ៍ឆក់ត្រីនិងត្រីមួយចំនួននៅក្នុងស្បោងក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ ។

ប្រពីក្រុមគ្រួសាថា មុនពេលកើតហេតុកាលពីរសៀលថ្ងៃទី២ខែសីហាជនរងគ្រោះបានប្រាប់ក្រុមគ្រួសារថាទៅរោងឈើនៅព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ហើយក៏បាត់ដំណឹងរហូតដល់ម៉ោង១រសៀលថ្ងៃទី៣ខែសីហាឆ្នាំ២០១៩ទើបមានអ្នកជិតខាងប្រាប់ក៏ទៅមើល។

ក្រោយសមត្ថកិច្ចចុះទៅពិនិត្យសពកន្លែងកើតហេតុក៏បានសន្និដ្ឋានថាសពបុរសខាងលើពិតជាស្លាប់ដោយសារឆក់ត្រីហើយឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច្ច័យបញ្ជាក់ថា សពជនរងគ្រោះគឺពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីយ៍ពិតប្រាកដមែន ហើយក៏ប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណីនៅផ្ទះ៕

Facebook Comments
Loading...