ដាក់ក៍ស្រួលដកក៍ស្រួលករណីប្រើអំពើហឹង្សាលើតារាFace​book live លក់ឡេថៃ ស្រីនាង

0
1140

ភ្នំពេញ ៖ ដាក់ក៍ស្រួលដកក៍ស្រួល សមត្ថកិច្ច ប្រព័ន្ធផ្សព្វផ្សាយ បណ្តាញហ្វេសបុកមេត្តាជ្រាបនាង ថៃ ស្រីនាង បានដកពាក្យបណ្តឹងវិញហើយ បន្ទាប់ពីនគរបាលខណ្ឌទួលគោកបានទៅសរសេរពាក្យបណ្ដឹងអោយជនរងគ្រោះដល់ក្នុងបន្ទប់ដេក និងផ្ដឹតមេដៃដល់លើគ្រែដេកតែម្ដង នាពេលកន្លងមកថ្មីៗនេះ។

ម្យ៉ាងដែររឿងចង្កៀងអុជផ្ទះអ្នកណា គឺភ្លឺផ្ទះអ្នកហ្នឹងមែន ទីបំផុតតារា Face​book live លក់ឡេ យល់ព្រមដកពាក្យបណ្តឹងហើយ ឈប់ខឹង ឈប់ឈឺចាប់ មិនឈឺនិងការធ្វើទារុណ្ឌកម្មពីសង្សារ គឺលោក ទឹម សាវុធ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញទៀតទេ។ ដោយនាង ថៃ ស្រីនាងបញ្ជាក់ថា៖«ខ្ញុំមិនចង់អោយគាត់បាត់បង់ កិត្តិយស និងការងារទេ  គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹក ឆេវឆាវ និងប្រចណ្ឌ ខុសរឿងតែប៉ុណ្ណោះ»។

ដូច្នេះអ្វីៗគេត្រូវគ្នាវិញហើយ សមត្ថកិច្ច ប្រព័ន្ធផ្សព្វផ្សាយ បណ្តាញហ្វេសបុកមេត្តាជ្រាប​…!!!..ខាងក្រោមនេះជាសំដីតារា Facebook live លក់ឡេ បានបង្ហោះ ដោយបញ្ជាក់ថា៖ នាងខ្ញុំ សុំអភ័យទោសផង សំរាប់រឿងរ៉ាវ កាលពីថ្ងៃ 08 07 2019 ដោយខ្ញុំខឹងច្រលោតពេក បានផុសរូប ក្នុងបណ្តាញសង្គម fb តែពេលនេះខ្ញុំបានសំរេចដកពាក្យបណ្តឹងវិញហ;យ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់អោយមាន រឿងបែបនេះទៀតហ;យ ម្យ៉ាងទៀត ខ្ញុំមិនចង់អោយគាត់បាត់បង់កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹក ឆេវឆាវ និងប្រចណ្ឌខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនក្នុង fb និងថ្នាក់ដឹកនាំអធ្យាស្រ័យ និងអភ័យទោស អោយគាត់ ព្រមទាំងនាងខ្ញុំផង ខ្ញុំទាំងពី បានស្រលាញ់គ្នា ពិតប្រាកដមែន មិនអាចបែកគ្នាបានទេ សូមបងប្អូន យល់អារម្មណ៍ ពួកខ្ញុំផងចុះ៕

Facebook Comments
Loading...