ជនសង្ស័យចំនួន០២នាក់ត្រូវបានអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួន ពីបទពាក់ព័ន្ធនូវសារធាតុញៀនដោយខុសច្បាប់

0
92

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងល្បាតនិងកំលាំងជំនាញ អាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួន ពីបទពាក់ព័ន្ធនូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង២៣ និង០០ នាទីយប់ថ្ងៃទី០៧ ខែឧសភាឆ្នាំ២០១៩ នៅតាមបណ្តោផ្លូវជាតិលេខ០៥មុខសាលាបឋមសិក្សាព្រែកព្នៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនក្នុងករណីនេះទី១ឈ្មោះរិទ្ធ រ៉ន ហៅ ម៉ាប់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិ សំបកភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងជនសង្ស័យទី២ឈ្មោះ នៅ និត ហៅ ប៉ោង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរមុខរបរកម្មករសំណង់រស់នៅភូមិសំបកភ្លោះ ឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្ដាល។ វត្ថុតាងចាប់យកម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច ម៉ូតូមួយគ្រឿងម៉ាកហុងដាគុប៩០ព៌ណទឹកសមុទ្រ ពាក់ស្លាកលេខ -ទ-1709 ភ ព1 និងទូរស័ព្ទចំនួន០១គ្រឿងម៉ាកហូវេ ព៌ណទឹកមាស។

អាវុធហត្ថខណ្ឌបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនសង្ស័យទាំង២នាក់ជិះម៉ូតូមកពីទិសត្បូង ទៅទិសខាងជើង តាមបណ្តោផ្លូវជាតិលេខ០៥ លុះមកដល់មុខសាលាបឋមសិក្សាព្រែកព្នៅភូមិកណ្តាល ដោយមានការសង្ស័យកម្លាំងយើងក៍បានឃាត់សួរនាំនិងឆែកឆេក៍បានឃើញម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូចតែម្តង បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថ រាជធានីភ្នំពេញ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...