ហ្វាវជនសង្ស័យអស់លក្ខណ៍ម្នាក់ស្លាកសញ្ញាចរាចរណ៍ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ឃាត់ខ្លួនជន

0
893

ភ្នំពេញ ៖ ជនសង្ស័យចំនួន០១នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ធ្វើការឃាត់ខ្លួន ក្នុងករណីលួច(ស្លាកសញ្ញាចរាចរណ៍) កាលពីវេលាម៉ោង០៣ និង៣០នាទី ត្រូវនឹងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុច លើទ្រូងផ្លូវមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះឈ្មោះឈ្មោះ ទេព សុផាន់ណារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ផ្លូវលំ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្ភារៈដកហូតបានទី១ស្លាកសញ្ញាចរាចរណ៍សម្រាប់ទិសចំនួន០១ផ្ទាំង ទី២ញញួរចំនួន០១ ទី៣.ចបជីកចំនូន០១ និង៤កង់ចំនួន ០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឪ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បានចេញល្បាតក្នុងភូមិសាស្ត្រ លុះដល់វេលាម៉ោង០៣ និង៣០នាទី ពេលល្បាតមកដល់ត្រង់ចំណុចលើមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិកប់ស្រូវតូច ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ជីក និងវាយយកស្លាកសញ្ញាចរាចរណ៍ ភ្លាមនោះ កម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ដើម្បីធ្វើការសាកសួរ និងបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...