ពិធីក្រុងពាលី សូត្រមន្ដសុំសេចក្ដីសុខ សេចក្ដីចំរើន មុនថ្ងៃសម្ភោធខ្លោងទ្វារ និងស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ

0
73

ភ្នំពេញ ៖ ខ្លោងទ្វារ និងស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ដែលដំណើរការសាងសង់តាំងពី ខែមីនា ឆ្នាំ២០១៨ មកនោះ មកទល់នឹងពេលនេះបានធ្វើពិធីក្រុងពាលី មុនថ្ងៃសម្ភោធទៅតាមទំនៀមទម្លាប់ប្រពៃណី ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងនិមន្ដព្រះសង្ឃមកសូត្រមន្ដ ប្រោះព្រំជយន្ដោ នាល្ងាចថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០១៩នេះ ដែលមានការអញ្ជើញចូលរួមពី លោកសុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ លោកម៉ៅ បូរ៉ា អនុប្រធានប្រចាំការ រួមនឹង សមា​ជិកសមាជិកា បក្សខណ្ឌ និងសង្កាត់ជាច្រើនរូបទៀតផងដែរ។

លោកប្រធានគណកម្មាធិការបក្សខណ្ឌ បានឲ្យដឹងថា ស្នាក់ការនេះ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ មាន២អាគារ អាគារទី១ គឺជាសាលធំ មានកំពស់១ជាន់ ប្រក់ក្បឿង មានបណ្ដោយប្រវែង២៧ម៉ែត្រ និងទទឹង ១២ម៉ែត្រ អាចផ្ទុកសមាជិក បានចំនួន៤០០នាក់  និង១អាគារទៀត មានកំពស់២ជាន់ មានទទឹង០៥ម៉ែត្រ បណ្តោយ១០ម៉ែត្រ កម្ពស់៩ម៉ែត្រដំណើរការសាងសង់អស់រយៈពេល៤ខែ និងចំណាយថវិកាអស់ ជាង១០ម៉ឺនដុល្លាអាមេរិក។

លោក សុខ សម្បត្តិ មានប្រសាសន៍ទៀតថា នេះជាសមិទ្ធផលថ្មី១ទៀត ដែល លេចចេញជារូបរាងឡើង ដើម្បីសម្រួលដល់ ការអនុវត្តកិច្ចការរដ្ឋបាល របស់គណបក្សឲ្យបានកាន់តែល្អប្រសើរឡើង ហើយមុនថ្ងៃសម្ភោធមកដល់យើងបានរៀបចំធ្វើពិធីក្រុងពាលី ទៅតាមទំនៀមទម្លាប់ប្រពៃណី ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងនិមន្ដព្រះសង្ឃមកសូត្រមន្ដ ប្រោះព្រំជយន្ដោ ទៅតាមប្រពៃណីប្រពុទ្ធសាសនាផងដែរ៕

Facebook Comments
Loading...