ទេស ជីវ៉ា និងអេលិត ចំរើន ជួបកីឡាករថៃ ខណៈសេក គឹមសាន ជួបកីឡាករឡាវ

0
533

ភ្នំពេញ ៖ ប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិ កីឡាករទេស ជីវ៉ា អ្នកប្រដាល់របស់ក្លិបកងពលតូចលេខ៧០ ត្រូវឡើងសាកកណ្តាប់ដៃជួបកីឡាករថៃឌែនភិឈិត សាក់បុរីរាំ ខណៈកីឡាករអេលិត ចំរើន អ្នកប្រដាល់នៃក្លិបឆ្មាសរសែនសុខ ជួបកីឡាករថៃចេនសឹក ស.សុឆាត រីឯកីឡាករសេក គឹមសាន អ្នកប្រដាល់មកពីក្លិបអង្គមានជ័យខេត្តសៀមរាប ជួបកីឡាករឡាវសរណារ៉ាយ ស៊ីត.គ្រូលែ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០១៩នេះ។

កីឡាករទេស ជីវ៉ា ជួបកីឡាករថៃឌែនភិឈិត សាក់បុរីរាំ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើកមានឈ្នះចាញ់ជាមួយកីឡាករកម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករទេស ជីវ៉ា គេពូកែស្នៀតកណ្តាប់ដៃនិងកែង ដែលអាចវាយប្រយោងក៍បានចូលគៀកក៍បាន ហើយ​មានកម្លាំងស៊ុហ្វខ្លាំងថែមទៀតផង។ ក្នុងជុំនួបគ្នា​រវាងកីឡាករទាំង២នាក់​នេះ​ បើកីឡាករ​រូប​ណា​វាយរាងមើលងាយគូប្រកួតនោះ ច្បាស់ជាចាញ់មិនខាន។ ចាំមើលការប្រកួតនេះ​កីឡាករទេស ជីវ៉ា និងកីឡាករថៃឌែនភិឈិត សាក់បុរីរាំ នណាជាអ្នកទទួលបានជ័យជំនះ?។

រីឯកីឡាករសេក គឹមសាន្ត ត្រូវជួបជាមួយកីឡាករថៃចេនសឹក ស.សុឆាត ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករសេក គឹមសាន្ត ជើងថ្មីឡើងមកប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ចំណែកកីឡាករថៃ ធ្លាប់មកប្រកួតនៅសង្វៀននេះដែរ តែទើបតែបានជួបគ្នាលើកទីមួយ។

ចំណែកកីឡាករសេក គឹមសាន្ត គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចាំមើលរវាងកីឡាករសេក គឹមសាន្ត និងកីឡាករថៃចេនសឹក ស.សុឆាត នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករអេលីត ចំរើន ត្រូវជួបប្រកួតជាមួយកីឡាករកីឡាករឡាវសរណារ៉ាយ ស៊ីត.គ្រូលែ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វើននេះនាពេលកន្លងមក តែកីឡាករឡាវម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះចាញ់ ជាមួយកីឡាករលំដាប់របស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករ​ជើង​ខ្លាំង​វ័យក្មេងអេលីត ចំរើន បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ តែយ៉ាងណាក្នុងការប្រកួត​នេះត្រូវ​បាន​អ្នកវិភាគប្រដាល់អះ​អាងថា​អេលីត ចំរើន និងកីឡាករឡាវសរណារ៉ាយ ស៊ីត.គ្រូលែ មានភាគរយឈ្នះហា​សិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើល​រវាងកី​ឡាក​រ​អេលីត ចំរើន និងកីឡាករឡាវសរណារ៉ាយ ស៊ីត.គ្រូលែ នរណាជាអ្នកឈ្នះ?​៕

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 82

Facebook Comments
Loading...