លោកហួត ហៃ ដឹកនាំកិច្ចប្រជុំក្រុមការងារចុះជួយសង្កាត់សំរោង ប្រចាំខែកុម្ភៈ និងទិសដៅខែមីនា ឆ្នាំ២០១៩

0
81

ភ្នំពេញ ៖ មន្ទីរបក្សសង្កាត់ពញាពន់ បានរៀបចំកិច្ចប្រជុំក្រុមការងារចុះជួយសង្កាត់ប្រចាំខែកុម្ភៈ និងទិសដៅខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកហួត ហៃ ប្រធានក្រុមការងារចុះជួយសង្កាត់សំរោង លោក ស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារចុះជួយសង្កាត់ និងលោក លោកស្រីប្រធាន អនុប្រធានចុះជួយ សង្កាត់ ភូមិ ជាច្រើនអ្នកទៀតផងដែរ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

របៀបវារៈក្នុងកិច្ចប្រជុំនេះ១.ផ្សព្វផ្សាយស្មារតីអង្គប្រជុំក្រុមការងារចុះជួយរាជធានីភ្នំពេញកាលពីថ្ងៃទី០៨ កុម្ភៈ ឆ្នាំ២០១៩។ ២.ស្តាប់របាយការណ៍លទ្ធផលការអនុវត្តការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារ ប្រចាំខែមីនា ឆ្នាំ២០១៩ របស់គណបក្សសង្កាត់ ៣.សភាពការណ៍ និងសន្តិអារម្មណ៍ប្រជាពលរដ្ឋពាក់ព័ន្ធនយោបាយ ៤.ភូមិសង្កាត់មានសុវត្ថិភាព សន្តិសុខ និងការអភិវឌ្ឍនៅមូលដ្ឋាន ៥.បញ្ហាផ្សេងៗ។

បន្ទាប់ពីស្តាប់របាយការណ៍លោកយិន អ៊ីម ប្រធានគណបក្សសង្កាត់សំរោងរួចមក លោកហួត ហៃ បានមានប្រសាសន៍ថា ​មន្ត្រីរបស់សង្កាត់យើងត្រូវបំរើប្រជាពលរដ្ឋឲ្យបានល្អ កុំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ឲ្យសោះនូវសេវាតម្រូវការ ជាពិសេសរក្សាឲ្យបានភូមិសង្កាត់មានសុវត្ថិភាព និងក្នុងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

លោកបន្តថា ការខិតខំរបស់យើងទទួលបានជោគជ័យមកដល់ថ្ងៃនេះ គឺដោយសារយើងមានថ្នាក់ដឹកនាំល្អតាំងពីថ្នាក់លើរហូតមកដល់ក្រោម។ ក្នុងនោះផងដែរលោកក៍បានផ្តាំផ្ញើរដល់លោក លោកស្រីប្រធាន អនុប្រធានចុះជួយ សង្កាត់ ភូមិ ត្រូវពង្រីកសមាជិកបក្សបន្ថែមទៀតពិសេស យុវជន ហើយត្រូវពន្យល់ឲ្យពួកគាត់យល់ពីគោលនយោបាយរបស់គណបក្រប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ និងកសាងប្រទេសជាតិពីបាតដៃទទេហើយមានការអភិវឌ្ឍន៍ជឿនលឿនមកដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃដដែលនោះដែរលោកស៊ូ ស៊ីវុត្ថា បានជូនថវិការផ្ទាល់ខ្លួនដល់ប្រជាការពារ របស់សង្កាត់សំរោង ដែលមានជីវភាពខ្សត់ខ្សោយ ហើយផ្ទះត្រូវទឹកលិច នូវថវិការចំនួនបីរយដុល្លា៕

Facebook Comments
Loading...