នី សុភី កៀកស្មារនិងលិញ ភារម្យ ឡើង ជួបកីឡាករថៃដើម្បីសាកស្នៀតគុន

0
1157

ភ្នំពេញ ៖ កីឡាករជើងខ្លាំងនី សុភី អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា កៀកស្មារនិងកីឡាករលិញ ភារម្យ អ្នកប្រដាល់មកពីក្លិបឆ្មាសរសែនសុខគុនខ្មែរ ឡើង​តតាំ​ងនិងកីឡាករថៃម៉ាណាវថង ស៊ុឆាទុថៈណាយខ្វាម និងកីឡាករថៃវីហ្គោ ស.ដានឆ័យ ក្នុងលក្ខណៈមិត្តភាពអន្តរៈ​ជាតិ សាកស្នៀតគុននៅ​លើ​សង្វៀន​ស៊ីអិនស៊ី នាថ្ងៃអា​ទិត្យ​ទី២៧ ខែមករា ឆ្នាំ២០១៩នេះ។

កីឡាករនី សុភី ជួបកីឡាករថៃម៉ាណាវថង ស៊ុឆាទុថៈណាយខ្វាម នេះក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ដែល​កីឡាករថៃម្នាក់នេះធ្លាប់បានយកឈ្នះកីឡាករកម្ពុជាជាច្រើននាក់ ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្តួល។ ចំណែកនី សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀត​ជង្គង់​ល្អដែរ ពេលប្រ​កួតរាល់លើក សុទ្ធតែផ្តួលគូរត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។

ការប្រកួតទាំងថ្នាក់ជាតិនិងអន្តរៈជាតិ សុភីគេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​។ ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា នី សុភី មួយ​រយៈ​ចុងក្រោយនេះបើទោះជាគេខកខានមិនបានគ្រងខ្សែក្រវាត់ជាច្រើន​លើកក៍​ពិត​មែន ក័ប៉ុន្តែ​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថានី សុភីពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិ ​និងអន្តរជាតិ​នៅក្នុងស្រុក។ ចាំមើលកីឡាករឡុង សុភី និងកីឡាករថៃម៉ាណាវថង ស៊ុឆាទុថៈណាយខ្វាម នណាជាអ្នកឈ្នះ​ដណ្តើ​មយកភាពល្បីល្បាញជាបន្តទៀតនោះ?។

ដោយឡែកកីឡាករលិញ ភារម្យ ត្រូវជួបជាមួយកីឡាករថៃវីហ្គោ ស.ដានឆ័យ  ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជាជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករលិញ ភារម្យ គេជាកីឡាករជើងថ្មីកំពុងធ្វើអោយអ្នកតាមដានប្រដាល់ចាប់អា​រម្មន៍ចំពោះស្នៀតប្រយុទ្ធរបស់គេ ការប្រកួតកន្លងមកគេប្រើបានទាំងដៃទាំងជើងតែម្តង។ លិញ ភារម្យ គេជាអ្នកប្រដាល់ស្រករក្រោយមែនតែចិត្តរបស់គេធំខ្លាំងណាស់មិនតែប៉ុណ្ណោះ គេវ៉ៃដោយហ៊ានប្ដូរកែងជាមួយគូប្រកួតដោយគ្មានញញើតទៀតផង។ ចាំមើលរវាងកីឡាករលិញ ភារម្យ និងកីឡាករថៃវីហ្គោ ស.ដានឆ័យ នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...