មឿង សុខហ៊ុច ជួបកីឡាករឡាវ ខណៈសេក គឹមសាន្ត ជួបកីឡាករថៃ ដើម្បីសាកស្នៀតគុនគ្នា

0
588

ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា ឡើងស្វាគមន៍កីឡាករជើងខ្លាំងឡាវអូរ៉ូណូ ចំប៉ាស័ក្តិ ខណៈកីឡា​ករសេក គឹមសាន្ត អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ​ជួបកីឡាករថៃហ៊្វើនហ្វា ស៊ីតណាយុកថៃ ដើម្បីសាកស្នៀតគុនគ្នា នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃសុក្រ​ទី១៨ ខែខែមករា ឆ្នាំ២០១៩នេះ។

កីឡាករមឿង សុខហ៊ុយ​ ដែល​ត្រូវជួបជាមួយកីឡាករជនជាតិឡាវអូរ៉ូណូ ចំប៉ាស័ក្តិ ក្នុងប្រភេទទ​ម្ងន់៦៥គីឡុ​ក្រាម ដែល​អ្នក​ទាំង​២នាក់នេះមិនដែលជួបគ្នាទេនៅសង្វៀននេះនាពេលកន្លងមក តែកីឡាករឡាវម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។​

រីឯកីឡាករមឿង សុខ ហ៊ុច ត្រូវ​បានគេមើលឃើញថា ដើរលុកលុយ​រករឿង​តាមបណ្តាសង្វៀនទួរទស្សន៍ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដែល​ខ្លាំងៗ និងកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យ​សសើរ។ មឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ហើយរហ័ស​ ​ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណា​ស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ។ ការប្រកួតមួយរយៈចុងក្រោយនេះមឿង សុខហ៊ុច គេធ្វើមិនសូវបានល្អនោះទេ ភាគច្រើនចាញ់គូប្រកួត។ ចាំមើលលើកនេះមឿង សុខហ៊ុច អាច​យក​ឈ្នះ កីឡា​ករឡាវអូរ៉ូណូ ចំប៉ាស័ក្តិ ស្តារមុខមាត់បានដែរឬយ៉ាងណា?។

ដោយឡែកកីឡាករសេក គឹមសាន្ត ត្រូវជួបជាមួយកីឡាករថៃហ៊្វើនហ្វា ស៊ីតណាយុកថៃ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករទាំងពីរនាក់នេះជាកីឡាករជើងថ្មីដូចគ្នា ដោយសេក គឹមសាន្ត ជើងថ្មីឡើងមកប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ចំណែកកីឡាករថៃហ៊្វើនហ្វា ស៊ីតណាយុកថៃ ជាជើងថ្មីមកប្រកួតនៅសង្វៀននេះ ហើយមិនទាន់ដឹងថាកីឡាករជើងថ្មីថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។

ចំណែកកីឡាករសេក គឹមសាន្ត គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចាំមើលរវាងកីឡាករសេក គឹមសាន្ត និងកីឡាករថៃហ៊្វើនហ្វា ស៊ីតណាយុកថៃ នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...