រថយន្តសេរីទំនើប រេចង្កូតហោះបុកលូ មុខផ្ទះឯកឧត្តមជា សុផារ៉ា

0
3395

ភ្នំពេញ៖ កាលពីវេលាម៉ោង១១នឹង៥៥នាទីថ្ងៃត្រង់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ត្រង់ចំណុចមុខផ្ទះលោកជាសុផារ៉ា មានករណីរថយន្តស៊េរីទំនើបម៉ាកហ្វើវ៉ារីមួយគ្រឿង រេចង្កូតពេញផ្លូវឡើងខឿនថ្មចិញ្ចើមផ្លូវ ជ្រុលទៅបុករឺហ្គាលូ នៅតាមចិញ្ចើមផ្លូវមុខផ្ទះលោកជា សុផារ៉ា ទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំតែសំណាងល្អអ្នកបើកបររងរបួសស្រាល

រថយន្តខាងលើស៊េរីទំនើបនោះ ម៉ាកហ្វើវ៉ារី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7777អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើបើកដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅឆ្វេងដៃបន្តិចភ្លាមៗនោះរថយន្តបានរេមកស្តាំដៃ ក៏ជ្រុលទៅបុកគម្របលូ ដែលនៅអែបចិញ្ចើមផ្លូវបណ្តាលឲ្យរថយន្តទៅមុខលែងរួចតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍និងសមត្ថកិច្ចជំនាញក្រុង បានមកដល់កន្លែងកើតហេតុពិនិត្យមើលដោយឃើញរថយន្តខាងលើមិនបង្កឲ្យប៉ះពាល់រងការខូចខាតទ្រព្យសម្បត្តិរដ្ឋប៉ះពាល់តែសម្បត្តិឯកជនរបស់ខាងផ្ទះលោកជា សុផារ៉ា ហើយម្ចាស់រថយន្តបានចេញមុខមកដោះស្រាយជាមួយតំណាងលោកជា សុផារ៉ា ដោយធ្វើការជួសជុលឲ្យទាំងស្រុងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។

Facebook Comments
Loading...