គ្មានការដោះលែងលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងនៅថ្ងៃស្អែកនោះឡើយ

0
945

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នឹងគ្មានការដោះលែងលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ពីពន្ធនាគារត្រពាំងផ្លុងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ស្អែកនេះនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក កឹម សុខា កំពុងស្ថិតជាពិរុទ្ធជននៅឡើយ មិនទាន់ក្លាយជាទណ្ឌិតនោះទេ ដូច្នេះគ្មានការស្នើសុំណាមួយ ដើម្បីដោះលែងនោះឡើយ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការសង្ស័យ និងពាក្យចចាមអារ៉ាមមួយចំនួនថា អាចនឹងមានការដោះលែងលោក កឹម សុខា នៅថ្ងៃស្អែកនេះ។

Facebook Comments
Loading...