សត្វត្មាតនាំសំណាង

0
1221

សត្វត្មាតនាំសំណាង។ ដោយមានតួនាទីជាអ្នកសម្អាតកាកសំណល់សាកសពសត្វ សត្វត្មាតរក្សាបរិស្ថានឱ្យស្អាត ហើយគ្មានជំងឺឆ្លងនានា។ សត្វត្មាតទាំងនេះ ជាប្រភេទសត្វបក្សី ដែលមានជាតិអាស៊ីតខ្លាំងក្នុងក្រពះ ដែលធ្វើឱ្យពួកវាអាចស៊ីសាកសពសត្វស្អុយរលួយបានយ៉ាងងាយ។ ដោយសម្អាតសាកសពសត្វដែលស្អុយរលួយអស់ពីដី សត្វត្មាតបង្កាមិនឱ្យមានជំងឺឆ្លងរាលដាលដល់មនុស្ស និងសត្វ។

ទោះជាយ៉ាងណា សត្វត្មាតកំពុងទទួលរងការគម្រាមកំហែងពីការបាត់បងទីជម្រក ដោយសារតែការកាប់បំផ្លាញព្រៃឈើ និងរងគ្រោះដោយសារការពុលថ្នាំបំពុលសត្វព្រៃ។ ពួកយើងត្រូវតែរួមគ្នាការពារប្រភេទសត្វត្មាតទាំងនេះ ដើម្បីឱ្យពួកវាបន្តដើរតួនាទីដ៏សំខាន់របស់ពួកវាក្នុងប្រព័ន្ធអេកូឡូស៊ី។

រួមគ្នាការពារសត្វត្មាត ដោយមិនបរិភោគសាច់សត្វព្រៃ និងប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។

Facebook Comments
Loading...