ជំហរនយោបាយថ្មីៗមួយចំនួនរបស់តេជោ សែន

0
1262

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែសីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចតេជោនឹងមិនស្នើដល់អង្គព្រះមហាក្សត្រឲ្យលើកលែងទោសអតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដូច្នេះដែរថា បើសិនជាមានការស្នើឲ្យមានការលើកលែងទោស អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នោះសម្តេចតេជោ នឹងសុខចិត្តកាត់ដៃស្តាំចោលតែម្តង។ ដូច្នេះគ្មានការលើកលែងទោសណាមួយជាមួយនឹងក្រុមប្រឆាំងនោះទេ ប្រើសិនជាមិនទាន់បានមកដេកគុកនៅកម្ពុជានោះទេ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទំលាប់លើពិភពលោក គេតែងតែយកការស្បថនាំមុខ សម្រាប់អ្នកដែលចង់ភ្នាល់ករណីណាមួយ ។ ជាមួយគ្នានេះ បើទោះជាសម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះអ្នកដែលសម្តេចតេជោ ហ៊ុន សែន កំពុងបបួលស្បថក៏ដោយ តែគេក៏បានស្គាល់ថា គឺ អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ លោក សម រង្សី។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្បថមុនដូច្នេះថា «ឲ្យខ្ញុំស្លាប់ដោយតៃហោង ស្លាប់ដោយរន្ទះបាញ់ ឬស្លាប់ដោយរបៀបណាក៏ដោយ ឲ្យតែយមរាជចង់យក។ ឲ្យងាប់គ្រប់ប្រភេទ បើទោះធ្លាក់ពីលើខ្នើយកើយដាច់សសៃឈាមស្លាប់ភ្លាមៗ»។

សម្តេចតេជោហ៊ុន សែន ៖ ប្រសិនមិនមានការតវ៉ាអីច្រើន ទេ សម្តេច ចង់បង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មីអោយបាននៅចុងខែសីហា ដើម្បីសម្តេចចេញទៅថ្លែងការនៅអង្គការសហប្រជាជាតិក្នុងនាមរដ្ឋាភិបាលថ្មី «ខ្ញុំនឹងទៅអោយអ្នកឯងមើល ហើយចាំមើលអ្នកណាមកចាប់ខ្ញុំ» ៕

Facebook Comments
Loading...