ជូនកូនទៅប្រលង បែរជាជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយរងរបួសធ្ងន់

0
934

ស្រុកព្រៃនប់ – មានគ្រោះថ្នាក់ចរាចរណ៍ប៉ះគ្នារវាងរថយន្តតូចមួយគ្រឿងផ្លាក លេខភ្នំពេញ2C-1097 និងរថយន្តធំផ្លាកលេខ ព្រៃវែង3A-0865 នៅមុខ វិទ្យាល័យហ៊ុន សែនវាលរេញស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញស្រុកព្រៃនប់ កាលពីម៉ោងជាង6ព្រឹកថ្ងៃទី6សីហា2018នេះ។

សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា ភាគីខាង រថយន្តតូចបើកបរដោយបុរសម្នាក់ជាឪពុកដឹកកូនមកប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ហើយពេលជួបគ្រោះថ្នាក់ចរាចរណ៍នេះ បុរសជាឪពុកគៀបជាប់ក្នុងរថយន្តររងរបួសធ្ងន់និងត្រូវបានគេជួយសង្គ្រោះនាំយកទៅមន្ទីរពេទ្យភ្លាមដែរ ។

ទោះជាយ៉ាងនេះក្តីកូនដែលត្រូវប្រឡងនោះ ត្រូវបង្ខំចិត្តចូលទៅប្រឡងធម្មតា ដោយទឹកភ្នែកហូរព្រោះអាណិតឪពុកដែលកំពុងរងរបួស៕

Facebook Comments
Loading...