សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកទៅបោះឆ្នោត និងអ្នកមិនទៅ កុំរើសអើងគ្នាដែលអាចបង្កឲ្យមានជម្លោះ

0
1291

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមអង្វរកចំពោះប្រជាពលរដ្ឋរបស់យើង ចំពោះកម្មករ កម្មការិនីរបស់យើងមិនត្រូវធ្វើការរើសអើងណាមួយចំពោះអ្នកដែលបានទៅបោះឆ្នោត និងអ្នកដែលមិនបានទៅបោះឆ្នោតនោះទេ»

សម្តេចតេជោ ហ៊ុន សែន បន្តថា «អ្នកបានទៅបោះឆ្នោតមានជាង ៨២ភាគរយ អ្នកដែលមិនបានទៅបោះឆ្នោតជិត ១៨ភាគរយ ដូច្នេះសូមមេត្តាខន្តី សូមមេត្តាយោគយល់គ្នា។ តែសុំអ្នក១៨ភាគរយ សុំកុំប្រមាថចំពោះអ្នក៨២ភាគរយថា ជាជនជាតិបរទេស រីឯអ្នក៨២ភាគរយ ដែលបានទៅបោះឆ្នោត សុំកុំប្រកាន់ជាមួយអ្នកមិនបានទៅបោះឆ្នោត ដោយហេតុផលផ្សេងៗគ្នា។ ទោះបីហេតុផលដោយធុរៈផ្ទាល់ខ្លួន និងដោយកត្តានយោបាយក៏ដោយចុះមេត្តាសុំកុំធ្វើការរើសអើង និងការស្អប់ខ្ពើមគ្នា ដែលអាចបង្កើតឲ្យមានជម្លោះនៅតាមភូមិឃុំ ក៏ដូចជាជម្លោះនៅតាមសហគមន៍នានា រាប់ទាំងជម្លោះនៅតាមរោងចក្រដែលមើលមុខគ្នាមិនត្រង់»។

Facebook Comments
Loading...