គ.ជ.ប នឹងកោះប្រជុំជាមួយភាគីពាក់ព័ន្ធការបោះឆ្នោតនៅថ្ងៃស្អែក

0
1093

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី «ការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីទីតាំងការិយាល័យ នៅតាមការិយាល័យបោះឆ្នោត នៅថ្ងៃទី២៧ ខែកក្កដា ស្អែកនេះ វេលាម៉ោង៤៖០០នាទីរសៀល នៅសាលសន្និសីទសារព័ត៌មាននៃទីស្តីការ គ.ជ.ប ។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងឱកាសនោះរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការ JACA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិផងដែរ ។

Facebook Comments
Loading...