បណ្តាញសង្គមកំពុងដើរតួនាទីសំខាន់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

0
1106

នៅពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតកំពុងដំណើរការ គណបក្សនយោបាយទាំងអស់មិន មែនគ្រាន់ត្រឹមតែដង្ហែរក្បួនយុទ្ធនាការតាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែគេបានប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សគេ រៀងៗខ្លួនទៀតផង ។ ដោយមិនចាំបាច់ចំណាយលុយទៅលើ ប្រេង បដារ ស្ទីកឃ័រ និងសម្ភារៈដទៃទៀត ការប្រើប្រាស់បណ្តាញសង្គមក្នុងការឃោសនា គឺយុទ្ធសា ស្ត្រដ៏សំខាន់របស់គណបក្សដែលតូច ហើយក្រធនធាន ដែលសូម្បីតែគណបក្សប្រជាជនក៏ប្រើប្រាស់វាដែរ ។

លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ TRC បាននិយាយថា ការប្រើប្រាស់បណ្តាញសង្គមក្នុងយុទ្ធនាការបោះឆ្នោត កំពុងពង្រីកយ៉ាងទូលាយក្នុងចំណោមសមាជិកគណបក្សនយោបាយទាំងអស់ ។ លោក ហង្ស ពុទ្ធា អ្នក នាំពាក្យ NEC បានថ្លែងថា គណបក្សនយោបាយទាំងអស់មានសិទ្ធធ្វើយុទ្ធនាការ ឬក៏ផ្សព្វផ្សាយគោលនយោបាយគណបក្សរបស់គេជូនដល់ម្ចាស់ឆ្នោត តាមរយៈអនឡាញ ។ វាមិនខុសច្បាប់ទេ ប៉ុន្តែនេះជាការ ប្រកួតប្រជែងដ៏ល្អមួយ ៕

Facebook Comments
Loading...