ករណី យោមរាជលោកីយ៍កាន់តែកក្រើកហើយ

0
1000

ភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលទេនោះ នៅវេលាម៉ោង៩ព្រឹកនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងធ្វើសន្និសីទ សារព័ត៌មានដើម្បីបកស្រាយអំពីករណី យោមរាជលោកីយ៍ដែលកងរាជអាវុធហត្ថខេត្តកំពង់ធំចាប់ ខ្លួនបានកាលពីពេលកន្លងទៅនេះដោយចោទប្រកាន់ថាបានបង្ហោះសារក្នុងហ្វេសប៊ុកវាយប្រហារនិងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើកិត្តិយសកងរាជអាវុធហត្ថទូទាំងប្រទេស។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺក្រោយពេលចាប់ខ្លួនយោមរាជលោកីយ៍បានហើយវាបែរជាទៅលេចចេញរឿងផ្សេងពីនេះទៅទៀត ពិសេសករណីចាប់គ្រឿងញៀន២០០គីឡូក្រាមដែលយោមរាជលោកីយ៍អះអាងថាខ្លួនជាអ្នកចាប់ ក្រោយមកខ្លួនបានក្លាយទៅចាជនរងគ្រោះដោយសារគ្រឿងញៀននេះទៅវិញ។

ករណីចាប់ខ្លួនយោមរាជលោកីយ៍បានបង្កឲ្យមានប្រតិកម្មខ្លាំងណាស់នៅក្នុងបណ្តាញសង្គម ដោយ អ្នកខ្លះបានធ្វើការសនិដ្ឋានតាមតែខ្លួននឹកឃើញ ហើយអ្នកខ្លះថែមទាំងបានចោទប្រកាន់ទៅលើមេប ញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ធំទៀតផងថាដូចជាមានបង្កប់បញ្ហាអាថ៌កំបាំងអ្វីនៅក្នុងនោះ។

ហេតុនេះហើយទើបមានសំណូមពរជាច្រើនឲ្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្កើតគណៈកម្មការ ឯករាជ្យមួយដើម្បីស៊ើបអង្កេតរឿងនេះឲ្យបានច្បាស់លាស់ បកស្រាយចម្ងល់ឲ្យសាធារណៈមតិអស់ សង្ស័យ។បើគ្រាន់តែធ្វើសនិ្នសីទកាសែតគឺមិនគ្រប់គ្រាន់ទេ ដែលមតិក្នុងបណ្តាញសង្គមខ្លះបានឲ្យ យោបល់ថាធ្វើនេះគ្រាន់តែជាការក្រូម៉េរឿងឲ្យល្អមើលតែប៉ុណ្ណោះ៕

Facebook Comments
Loading...