ផ្លូវរថភ្លើងពីភ្នំពេញទៅខេត្តពោធិ៍សាត់ត្រូវបានតភ្ជាប់

0
846

នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ជម្រាបដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជ្រាបថាកាលពីម្សិលមិញផ្លូវរថភ្លើងពីភ្នំពេញទៅកាន់ខេត្តពាធិ៍សាត់ត្រូវបានតភ្ជាប់ជាស្ថាពររួចហើយ។ ផ្លូវដែកនេះគឺនឹងជួយដល់ការធ្វើដំណើររបស់ប្រជាពល រដ្ឋ នឹងសម្រួលដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទអោយកាន់តែប្រសើរឡើង។ នេះជាដំណឹងល្អសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសអោយបានជ្រាបពីជម្រើសនៃការដឹកជញ្ជូនតាមផ្លូវដែក។

ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍និងកំពុងគៀងគរអ្នកវិនិយោគពីបរទេសមកកម្ពុជាថែមទៀត ព្រោះបច្ចុប្បន្ននេះប្រទេសយើងក៏សំបូរធនធានមនុស្ស, មានផ្លូវស្ពានដឹកជញ្ជូនតូចធំ, ផ្លូវទឹក, ផ្លូវដែក និងផ្លូវអាកាស ហើយកាលពីពេលថ្មីៗកន្លងទៅនេះ យើងក៏បានស្តារនិងកែលម្អកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុដែលអាចឲ្យកប៉ាល់ដឹកទំនិញចំណុះរហូតដល់ ៥ម៉ឺនតោនចូលចតបានដោយមិនចាំបាច់ផ្លាស់ប្តូរទំនិញនៅប្រទេសដទៃឡើយ។ កំពង់ផែស្វ័យតក្រុងព្រះសីហនុពីមុនគឺអាចអោយកប៉ាល់មានចំណុះតែ១ម៉ឺនតោនចូលតែប៉ុណ្ណោះ។

តាមរយៈសក្ដានុពលនៃធនធានមនុស្ស និងប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋផ្លូវដឹកជញ្ជូនគ្រប់ទីកន្លែង រួមទាំងតម្លៃអគ្គីសនីកាន់តែចុះថោក គឺយើងសង្ឃឹមថាកម្ពុជានឹងកាន់តែទាក់ទាញបាននូវការចាប់អារម្មណ៍ពីអ្នកវិនិយោគបរទេសកាន់តែច្រើនជាក់ជាមិនខាន៕

Facebook Comments
Loading...