អាសូរណាស់! បុរសម្នាក់បានលើករនាស់អូសខ្យង ខុសបច្ចេកទេសជ្រុលមកបុកត្រូវចុងដង្ហើមបណ្តាលអោយស្លាប់ភ្លាមៗ នៅស្រុកព្រៃនប់ !!!.

0
824

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩:៥០នាទីព្រឹក មានទូកនេសាទមួយគ្រឿងបានដឹកសាកសពបុរសម្នាក់ឈ្មោះ ញ៉ស់ សម្បត្ដិ ហៅង៉ា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរទូកនេសាទរស់ នៅភូមិកំបង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ម្ចាស់ទូកឈ្មោះ នូ សំណែន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្រុម៣៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១:០០នាទី រំលងអធ្រាត្រ នៅចំណុចខាងក្រៅកោះតាង ឈ្មោះ ង៉ា បានលើករនាស់អូសខ្យង ខុសបច្ចេកទេសជ្រុលមកបុកត្រូវចុងដង្ហើម បណ្តាលអោយជនរងគ្រៅះស្លាប់ភ្លាមៗ ៕

Facebook Comments
Loading...