ប្រធានមន្ទីរព័ត៌មានត្បូងឃ្មុំ ប្រគល់ម៉ូតូ១គ្រឿង និងបន្ទប់ស្នាកនៅ ជូនមន្ត្រីតាមការិយាល័យក្នុងមន្ទីរ

0
1210

ត្បូងឃ្មុំ៖ ការប្រគល់ម៉ូតូ និងបន្ទប់ស្នាក់នៅនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១. ៦ខែដើមឆ្នាំ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ស ស៊ីណា ប្រធានមន្ទីរ លោក ធីន ស៊ីថាច និងលោក វ៉ន ថន អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រី និងបុគ្គលិក ដែលកំពុងបំពេញការងារទាំងអស់ ក្នុងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ។ ក្នុងកិច្ចប្រជុំនោះ មានគោលបំណង ក្នុងការកែលំអរ ពង្រឹងនិងពង្រីកផែនការការងារ ដើម្បីអនុវត្តអោយមានប្រសិទ្ធភាព, ចែកជូនមធ្យោបាយធ្វើដំណើរ(ម៉ូតូ) សម្រាប់គ្រប់ការិយាល័យ (ក្នុងមួយការិយាល័យទទួលបានម៉ូតូ១គ្រឿង) និងចែកជូនបន្ទប់ស្នាក់នៅសម្រាប់មន្រ្តីរបស់មន្ទីរគ្រប់ៗគ្នាផងដែរ។

បន្ទាប់ពីប្រធានការិយាល័យនីមួយៗ បានធ្វើរបាយការណ៍លទ្ធផលការងារ និងបញ្ហាប្រឈមនានារួចមក លោក ស ស៊ីណា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំបំពេញការងារ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក របស់មន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងមន្ទីរ និងបានចាត់ជាយុទ្ធសាស្ត្រ ដើម្បីបំពេញចន្លោះប្រហោងនូវបញ្ហាប្រឈម សំដៅធ្វើយ៉ាងណា អោយលទ្ធផលការងារកាន់តែល្អទ្វេរឡើង។

លោក ស ស៊ីណា បានស្នើរ ដល់មន្ត្រី បុគ្គលិក គ្រប់ជាន់ថ្នាក់ក្នុងមន្ទីរទាំងអស់ សូមខិតខំបំពេញការងារ មានទំនួលខុសត្រូវលើការងារ និងចេះសហការគ្នាសាមគ្គីភាពគ្នាជាធ្លុងមួយ អោយសាកសមជាមហាគ្រួសារមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។ ជាមួយគ្នានោះ លោក ប្រធានមន្ទីរ ក៍បានផ្តាំផ្ញើរដល់មន្ត្រីទាំងអស់ បន្ទាប់ពីទទួលបានម៉ូតូនេះយកទៅ សូមជួយថែរក្សា ទ្រព្យសម្បត្តិរួម ធ្វើយ៉ាងណាទុកប្រើប្រាស់អោយបានយូរ ដើម្បីបំពេញភារកិច្ចការងារ ៕

Facebook Comments
Loading...