ម៉ូតូពីគ្រឿងបុកគ្នាបណ្តាលអោយមនុស្ស២នាក់បានស្លាប់នៅនិងកន្លែង

0
894

កំពង់ឆ្នាំង៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងក្នុងហេតុការគ្រោះថ្នាក់រវៀងម៉ូតូនិងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង  ។  ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង៥នាទីថ្ងៃទី១០មិថុនា២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ចំណុចគីឡូក្រាមលេខ៩៤និង៩៥ដែលស្ថិតខាងមុខផ្ទះឈ្មោះគ្រីសារ៉នភេទស្រីក្នុងភូមិត្រពាំងអញ្ចាញឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងរវៀងម៉ូតូនិងម៉ូតូ ។

យោងតាមប្រភពពីសមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូទាំងពីខាងលើនេះជនរងគ្រោះទី១ត្រូវបានគេស្គាល់ឈ្មោះ រ៉នសម្បត្តិ ភេទប្រុសអាយុប្រមាណជា២៧ឆ្នាំរសនៅក្នុងភូមិប៊ូច្រេះឃុំតាលោស្រុកបាកានខេត្តពោធិសាត់បើកបរម៉ូតូម៉ាកវ៉េវពណ៍ខ្មៅគ្មានស្លាកលេខក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នានិងម៉ូតូភាគីម្ខាងទៀតម៉ាកវីវ៉ាពណ៍សគ្មានស្លាកលេខជិះក្នុងទិសដៅពីកើតទៅ​លិច ​ខណះជនរងគ្រោះម្នាក់ទៀតត្រូវបានសមត្ថកិច្ចអោយស្គាល់អត្តសញ្ញាណថាឈ្មោះ ណាង ភេទប្រុស រសនៅក្នុងភូមិ ប្រស្និប ឃុំ ប្រស្និ​ប ស្រុកិរលាប្អៀរខេត្តកំពង់ឆ្នាំង នៅពេលដែលមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងបណ្តាលអោយស្លាប់ទាំង២នាក់តែម្តងដោយឡែកម៉ូតូទាំង២គ្រឿងរងការខូចខាតស្ទើតែទាំងស្រុង  ។

ក្រោយពេលកើតហេតុសាសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយបងប្អូនសាច់ញ្ញាតិដឹកយកទៅលំនៅឋានដើម្បីធ្វើបុណ្យតាមប្រពៃណីផងដែរ ។  ម៉ូតូជនរងគ្រោះទាំង២ត្រូវបានសមត្ថកិច្ចនាំយកមករក្សារទុករងចាំធ្វើការដោះស្រាយនៅអធិការនគបាលស្រុករលាប្អៀរផងដែរ ៕ សុក្ខារិន កំពង់ឆ្នាំង  

Facebook Comments
Loading...