អភិបាលរងខេត្តចុះត្រួតពិនិត្យផ្លូវលំ១ខ្សែ ក្នុងស្រុកមេមត់

0
432

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ ដឹកនាំកម្លាំង ចុះត្រួតពិនិត្យផ្លូវលំគ្រួសក្រហម ១ខ្សែ ស្ថិតនៅឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ ក៏បានជួបសំណេះសំណាលជាមួយមន្ត្រីប៉ុស្តិ៍នគរបាលកាពារព្រំដែន បឹងជ្រោង ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន បឹងជ្រោង ស្ថិតនៅភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា៖ យើងបានមកជួបជុំគ្នានៅពេលនេះ មានគោលបំណងដើម្បីដឹងពីស្ថានភាពនៅតាមបន្ទាត់ព្រុំដែន និងមកសួរសុខទុក្ខ ដល់កងកម្លាំងយើង ជាពិសេសកម្លាំងជួរមុខដែលឈរជើងយ៉ាងរឹងមាំ ដើម្បីបំពេញកិច្ចកាពារបូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ចង់ដឹងពីជីវភាពរស់នៅរបស់កងកម្លាំងយើងតែម្ដង។

ឯកឧត្តម ឡុង ធាម អភិបាលរងខេត្ត ក៏បានកោតសរសើរដល់ កំលាំងប៉ុស្តិ៍នគរបាលកាពារព្រំដែនទាំងអស់ ដែលតែងតែខិតខំបំពេញការងាររបស់ខ្លួន ដោយយកអស់ពីកំលាំងកាយចិត្ត ការពារទប់ស្កាត់រាល់បទល្មើសនានាកន្លងមក ។

ឯកឧត្តម ក៏បានផ្ដាំផ្ញើទៅដល់ មន្ត្រីកាពារព្រំដែនទាំងអស់ ធ្វើយ៉ាងណា ត្រូវទំស្កាត់រាល់បទល្មើស ឬភាពអសកម្មទាំងឡាយណាដែរកើតនៅតាមបន្ទាត់ព្រុំដែនផងដែរ។

បន្ទាប់មកឯកឧត្តម ឡុង ធាម អភិបាលរងខេត្ត បានអញ្ជើញចុះត្រួតពិនិត្យផ្លូវលំក្រាលក្រួសក្រហម១ខ្សែប្រវែងជាង២គីឡូម៉ែត្រ និងលូ១កន្លែង ដែលស្ថិតនៅឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាគម្រោងមូលនិធិឃុំក្នុងការអភិវឌ្ឍន៍ ដោយចំណាយថវិការចំនួន ៦៨.៧០៦.០០០រៀល ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ អាជីវករ និងកសិផលរបស់ប្រជាកសិករ យកទៅលក់នៅលើទីផ្សារ ដែលធ្វើអោយកម្រិតជីវភាពរបស់ពួកគាត់ កើនឡើងថែមមួយកម្រិត ដែលស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល “មានផ្លូវ គឺមានសង្ឃឹម” ក្នុងការកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋ៕

Facebook Comments
Loading...