សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់រួមនឹងថ្នាំញៀនមួយកញ្ចប់ធំហើយម្នាក់ទៀតរត់គេចខ្លួនបាត់ !

0
434

កណ្ដាល៖សមត្ថកិច្ចស្រុកស្អាងបានធ្វើការឃាត់ខ្លួនយុវជនម្នាក់ហើយម្នាក់ទៀតរត់គេចខ្លួនបាត់។
ហើយករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
(ម៉ាទឹកកក)កើតហេតុ នៅថ្ងៃ អង្គារ៍ ០៧រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង៣០នាទីនៅចំណុចនៅរោងចិញ្ចឹមមាន់ជល់ របស់ឈ្មោះ អ៊ុំ តុលា ស្ថិតក្នុងភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

លោកសេងសុជាតិអធិការស្រុកស្អាងបានប្រាប់ភ្នាក់ងារអោយដឹងថា៖ជនសង្ស័យចំនួន០២នាក់:
១ ឈ្មោះ ឃាង គីណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ទីលំនៅភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)
២ / ឈ្មោះ អ៊ុំ តុលា ហៅ យ៉ា ហៅ នី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ ។

ប្រភពបានបន្តទៀតថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរកាខ្ពស់ បានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឃាង គីណា ចំណែកឈ្មោះអ៊ុំតុលា គេចខ្លួន បន្ទាប់មក បានធ្វើការត្រួតពិនិត្យ ឆែកឆេរ រោងចិញ្ចឹមមាន់ជល់របស់ជនសង្ស័យឈ្មោះ អ៊ុំ តុលាដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំនិងលោកមេភូមិកោះគរបានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំដែលលាក់នៅជញ្ជាំងរោងចំហៀង ខាងត្បូង រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីសាកសួរបន្ដ នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ឃាង គីណា បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំនេះ ជារបស់ឈ្មោះ អ៊ុំ តុលា ដែលទុកសម្រាប់ឲ្យខ្លួន(គីណា)លក់ឲ្យអ្នកទូរស័ព្ទមកទិញចំនួន ២០មឺនរៀល មុនពេលសមត្ថកិច្ចឃាត់ ខ្លួននេះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបាឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

Facebook Comments
Loading...