ផ្លូវល្អមនុស្សកុះករបង្កើនរបរដល់ពលរដ្ឋរស់នៅអមសងខាងផ្លូវ

0
859

ត្បូងឃ្មុំ៖ នៅពេលមានផ្លូវបេតុង ជាវិថីរបស់សម្តេចតេជោ ចេញពីក្រោមស្ពានគីហ្សូណា ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ រហូតដល់ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ប្រវែងជាង៧០km មនុស្សម្នា ទៅ មក ច្រើន បានបង្កើនមុខរបរដល់ពលរដ្ឋរស់នៅអមសងខាងផ្លូវ។

ប្រជាពលរដ្ឋរស់នៅភូមិជីរោទិ៍ទី១ ឃុំជីរោទិ៍១ បាននិយាយថា ពេលផ្លូវល្អស្អាត បេតុងជាប់ល្អ មនុស្សកុះករ ចេញ ចូល ទៅ មក មានម៉ូតូ រថយន្ត តូចធំ ទេសចរណ៍ដើរលេងកម្សាន្ត បានបង្កើតមុខរបរ ដល់ពលរដ្ឋរស់នៅអមសងខាងផ្លូវ ម្នាក់ដាក់លក់ដូរឥវ៉ាន់ជាផលិតផលធម្មជាតិរបស់អ្នកភូមិ។

ប្រជាពលរដ្ឋបន្តថា ក្នុងនោះមាន ជ្រកស្ពៃតឿ ជ្រកមមាញ ទំពាំងជាដើម សុទ្ធសឹងជាផលិតផលរបស់ម្ចាស់ផ្ទះមួយៗ ជាឱកាស បង្ហាញស្នាដៃ ដោយពីមុន ម្នាក់ៗ បេះពីចម្ការ ដឹកយកទៅលក់ឲ្យអ្នកផ្សារ គេដាក់លក់ អ្នកទិញមិនដែលស្គាល់ប្រភពយកពីណា? ក៍ប៉ុន្តែឥឡូវដឹងហើយថា ជ្រកមមាញ ហូបជាមួយត្រីអាំង សាច់គោអាំងក្តៅៗឆ្ងាញ់ចាប់មាត់ជីបៗ ជារបស់អ្នកភូមិជីរោទិ៍សោះ។ ទើបធ្វើឲ្យអ្នកមកទិញដឹងថាឆ្ងាញ់ ទិញទាំងទឹកមុខញញឹមញញែម បង្ហាញពីភាពរស់រាយរាក់ទាក់ ជាមួយគ្នាថែមទៀតផង។ ដោយលក់តម្លៃសមរម្យ ១ គីឡូក្រាម ពី២៥០០រៀលទៅ ៤៥០០រៀល ជាមធ្យម មួយថ្ងៃលក់បាន១០ទៅ ២០គីឡូក្រាម ។ ពួកគាត់បានបញ្ជាក់ទៀតថា ចាប់ពីមានផ្លូវល្អកាលណាមក គាគ់មានមុខរបរលក់ដូរត្រឹមត្រូវ ហេីយក៏មានជីវភាពល្អប្រសេីរផងដែរ៕

Facebook Comments
Loading...