ចិនពាក់ផ្កាយ១​ ត្រូវបានឃាត់ខ្លួន

0
841

ព្រះសីហនុ​ ៖​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ដឹកនាំដោយ​លោកឧត្ដមសេនីយ៍ត្រី​ ហេង​ ប៊ុនទី​ មេបញ្ជាការអាវុធហត្ថខេត្ត​ បានចុះឃាត់ខ្លួន​បុរសជនជាតិចិន​ និងដកហូតរថយន្ត​ ស្លាកលេខ​ ខម​ ដែល​ នៅចំណុចហាង​ ខារ៉ាអូខេ​ សៀងហៃ​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ នៅយប់រំលងអាធ្រាតថ្ងៃទី​ ៤​ ឆ្លងចូលថ្ងៃទី​ ៥​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ ។​

បុរសចិនរូបនោះ​ ឈ្មោះ ចាង ជិង សឹន ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិនទើប​មកពីម៉ាកាវ​ ហើយ​មានមិត្តភក្តិបើកឡានមកទទួល​ ដែល​នៅក្នុងឡាននោះ​ មាន​ ឯកណ្ឋានកងយោធពលខេមរៈភូមិន្ទ​ មានស័ក្តិឧត្ដមសេនីយ៍ព្យួរក្នុងឡាន​ ខ្លួនក៏យកពាក់ថតលេង​ មិននឹកស្មានថាគេបង្ហោះពេញ​ Facebook ដូច្នេះទេ​ ។​

ពេលនេះបុរសជនជាតិមកពីម៉ាកាវរូបនេះកំពុងសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ​ ដើម្បីចាត់ការបន្ត​ ។​ ដោយឡែករថយន្ត​ និង​ ម្ចាស់រថយន្តដែលជាមន្ត្រីយោធានោះ​ កំពុងត្រូវបានថ្នាក់ដឹកនាំក្នុងស្ថាប័នកងទ័ពមាន​វិធានការណ៍ហើយ​ ។

Facebook Comments
Loading...