ភ្លៀងមួយមេធំរន្ទះបាញ់ងាប់គោចំនួន០៦ ក្បាល

0
661

រតនគីរី: ភ្លៀងមួយមេធំរន្ទះបាញ់ងាប់គោចំនួន០៦ ក្បាល ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០.០០នាទីយប់ម្សិលវិញស្ថិតនៅភូមិចារអ៊ុងកេត ឃុំចារអ៊ុង ស្រុកអូរជុំ ខេត្តរតនៈគីរី។

រន្ទះបាញ់ងាប់គោ០៦ក្បាលនេះត្រូវបានលោក នី ណុល អាយុ៤៨ឆ្នាំ ជនជាតិទំពួន ជាម្ចាស់គោបានឲ្យដឹងថានៅមុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងធំនឹងផ្គរលាន់លាយភ្នែកបន្ទលព្រាតៗ ស្រាប់តែរន្ទះបាញ់លាន់យ៉ាងខ្លាំងនឹងផ្សែងហុយងងឹតក្នុងលំនៅស្ថានរបស់គាត់ ដល់ម៉ោង១១យប់ថ្ងៃដដែល គាត់ជាម្ចាស់គោបានដើរទៅរកមើលគោរបស់គាត់ដែលគោដេកជុំគ្នាសរុបចំនួន២២ក្បាលចំង៉ាយពីផ្ទះ២០ម៉ែត ហើយសត្វគោចំនួន២២ក្បាលនោះរន្ទះបាញ់ងាប់តែ៦ក្បាលទេ ម្ចាស់គោបានបញ្ជាក់ថា គោងាប់០៦ក្បាលនោះគាត់លក់បាន០៤ក្បាលសរុបលុយបាន២លាន៤០មុឺនរៀល ហើយគាត់មានការសោកស្តាយគោរបស់គាត់យ៉ាងខ្លាំង ៕

Facebook Comments
Loading...