
នៅរសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារមួយ លោក Gao YunLong អនុប្រធានគណកម្មការជាតិសន្និសីទទីប្រឹក្សានយោបាយ និងជាប្រធានសហព័ន្ធឧស្សាហកម្ម-ពាណិជ្ជកម្មចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក Gao YunLong បានជម្រាបជូនសម្តេចតេជោថា នេះជាលើកទី១ហើយដែលលោកមកកាន់ ព្រះរាជណាចក្រកម្ពុជា។ លោកបានពិនិត្យឃើញថាប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង និងប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធារទឹលមុខស្រស់ថ្លា ដែលឆ្លុះបញ្ចាំងនូវអនាគតភ្លឺថ្លារបស់កម្ពុជា។ ដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាពេលនេះ គឺដើម្បីអនុវត្តតាមនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រធានាធិបតីចិន Xi Jinping ដែលចាត់ទុកកម្ពុជាជាប្រទេសដ៏សំខាន់ពិសេស និងជាប្រទេសដែលរួមវាសនាតែមួយជាមួយប្រទេសចិន។
លោក Gao YunLong បានបញ្ជាក់ផងដែរអំពីសហព័ន្ធឧស្សាហកម្ម-ពាណិជ្ជកម្មចិន ដែលជាស្ថាប័នមួយដែលដើរតួជាស្ពានបម្រើដល់ស្ថាប័នចំនួន៤៧០ស្ថាប័ន និងក្រុមហ៊ុនចំនួន២៧លានក្រុមហ៊ុន ដែលផ្តោតលើការធ្វើពាណីជ្ជកម្ម និងវិនិយោគទាំងនៅក្នុងស្រុកផង និងនៅក្រៅស្រុកផង។ សហព័ន្ធនេះ មានតួនាទីសម្របសម្រួល និងជួយជំរុញការវិនិយោគ និងកិច្ចការរបស់ក្រុមហ៊ុនផងដែរ។
លោក Gao YunLong បានជម្រាបជូនសម្តេចតេជោបន្តទៀតថា លោកបានជួបពិភាក្សាជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាមួយសភាពាណិជ្ជកម្មកម្ពុជា ដោយបានពិនិត្យឃើញថាកម្ពុជាយើងមាន សក្តានុពលខ្ពស់សម្រាប់ការវិនិយោគ។ លោក Gao YunLong បានបញ្ជាក់ទៀតថាក្នុង ដំណើរទស្សនកិច្ចនេះក៍មានក្រុមហ៊ុនវិនិយោគចិនធំៗជាច្រើនអមដំណើរ និងកំពុងពិនិត្យមើលសក្តានុពលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះអ្នកវិនិយោគធំៗទាំងអស់ដែលរួមដំណើរជាមួយនឹង លោក Gao YunLong និងបានបញ្ជាក់ជូនប្រតិភូទាំងអស់ថាកម្ពុជានិងមិត្តចិនគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានគោរពស្រលាញ់និងទុកចិត្តគ្នាជាទីបំផុតនិងក៏ជាអ្នកជិតខាងដ៍ល្អផងដែរ។ សម្តេចតេជោបានបញ្ជាក់អំពីជំហរគាំទ្រនយោបាយចិនតែមួយ ហើយសមញព័ន្ឋភាពនៃប្រទេសទាំងពីរគឺរឹងដូចដែកថែបមិនមានអ្វីមកបំបែកបានឡើយ។ សម្តេចតេជោបែញចិត្តចំពោះការយកចិត្តទុកដាក់របស់ប្រទេសចិនមកលើកម្ពុជាក្នុងការជួយជំរុញដល់កិច្ចការអភិវឌ្ឍជាច្រើន ជាពិសេសពេលនេះប្រទេសកម្ពុជាបានទទួលអ្នកវិនិយៅគចិន និងទេសចរណ៍ចិនច្រើនជាងគេទាំងអស់។ កាលពីឆ្នាំកន្លងទៅទេសចរចិនមកកម្ពុជាប្រមាណ១លាន២សែននាក់ យើងសង្ឃឹមថាកំណើនទេសចរចិននឹងកើនឡើងជាង២លាននៅឆ្នាំនេះនឹងឆ្នាំបន្ទាប់។ សម្តេចតេជោ គាំទ្រពេញទំហឹងក្នុងការជម្រុញឲ្យទទួលបានជោគជ័យលើនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់លោកប្រធានាធិបតី Xi Jingpingនៅលើទឹកដីកម្ពុជា។ ការរីកចម្រើនរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីមិត្តចិនបានឡើយ។ សម្តេចតេជោ បានថ្លែងអំណរគុណ លោកប្រធានាធិបតីចិន លោកនាយករដ្ឋមន្រ្តីចិន និងប្រជាជនចិនដែលបានជួយកម្ពុជារហូតមកដល់សព្វថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងអញ្ជើញទៅបំពេញទស្សនៈកិច្ចជាថ្មីម្តងទៀតនៅប្រទេសចិន ក្រោយពីការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨នេះ។
មុននឹងបញ្ចប់ ភាគីចិនបានជូនពរ សម្តេចតេជោ ហ៊ុន សែន សូមបានជាប់ឆ្នោតជាថ្មីទៀត ដើម្បីដឹកនាំអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើន។ សម្តេចតេជោ បានជូនពរគណប្រតិទទួលបានជោគជ័យនៅក្នុងដំណើរទស្សនៈកិច្ចនៅក្នុងប្រទេសកម្ពុជាបន្ទាប់មកសម្តេចប្រមុខដឹកកនាំ និងគណៈប្រតិភូបានថតរូបអនុស្សាវរីយប្រកបដោយមេត្រីភាព និងស្និទ្ឋស្នាលបំផុត៕
Awesome issues here. I am very happy to peer
your post. Thanks so much and I’m looking ahead to contact you.
Will you kindly drop me a mail?
Asking questions are genuinely good thing if you aree not understanding
something fully, except this post offer pleasant understanding even.
Thanks for sharing your thoughts on webdesign. Regards
Comments are closed.