ស្ត្រីម្នាក់ចុះងូតទឹកស្រះ បណ្តាលឱ្យលង់ស្លាប់ ក្នុងស្រុកត្បូងឃ្មុំ

0
12667

ត្បូងឃ្មុំ៖ ស្ត្រីម្នាក់ បានចុះងូតទឹកនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ចំណុចស្រះទឹកខាងក្រោយផ្ទះបងស្រីជីដូនមួយ ស្ថិតក្នុងភូមិទួលសំបួរ ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ ហេីយបានលង់ស្លាប់យ៉ាងវេទនាតែម្តង ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលជប់បានឱ្យដឹងថា ស្ត្រីជាជនរងគ្រោះឈ្មោះ វែង ដានី អាយុ៣៥ឆ្នាំ រស់នៅ ភូមិកេីតហេតុខាងលេី បានចុះងូតទឹកក្នុងស្រះ ដែលមានទំហំ ១០ម៉ែត្រគុណ១២ម៉ែត្រ ដែលមានជំរៅរហូតដល់៧ម៉ែត្រឯណោះ ហេីយបានលង់ស្លាប់តែម្តង ។

សមត្ថកិច្ចក៏បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលជប់ ពេទ្យមណ្ឌលជប់ បានចុះធ្វេីការស្រាវជ្រាវវិភាគឃេីញថា ស្ត្រីរងគ្រោះ ពិតជាស្លាប់ ដោយសារលង់ទឹកស្លាបពិតប្រាកដមែន ពុំមានពាក់ព័ន្ធនិងបទល្មេីសព្រហ្មទ័ណ្ឌឡេីយ ។ មូលហេតុ ជនរងគ្រោះ​ មានជំងឺសសៃប្រសាទប្រចាំកាយ ។

សាកសពកម្លាំងបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមលក្ខណៈប្រពៃណី ៕

Facebook Comments
Loading...