តុលាការសម្រេចផ្តន្ទាទោសលោក​ ហ៊ុន ជា ដាក់ពន្ធនាគារ១៨ខែ ពាក់ព័ន្ធករណីបាញ់បោះនៅខណ្ឌដូនពេញ

0
16608

(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះនៃសាលារាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បានបើកសវនាការជម្រះភ្លាម និងចេញដីកាផ្តន្ទាទោសលោក ហ៊ុន ជា ដាក់ពន្ធនាគារព្រៃសរចំនួន១៨ខែ ពាក់ព័ន្ធការបាញ់បោះសេរី នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។

ការសម្រចនេះធ្វើឡើងក្នុងអង្គជំនុំជម្រះដោយភ្លាមៗលើករណីបទល្មើសជាក់ស្តែង។ សនវនាការនេះមានលោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ នឹងលោក រស់ ពិសិដ្ឋ ជាចៅក្រម។

សូមជម្រាបថា ក្រោយករណីផ្ទុះអាវុធនេះកើតឡើង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួន លោក ហ៊ុន ជា ភ្លាមៗផងដែរ ដើម្បីយកទៅសួរនាំពាក់ព័ន្ធករណីនេះ។ ការបាញ់បោះនេះមិនទាន់ដឹងច្បាស់ថាតើមកពីមូលហេតុអ្វីនោះទេ៕

ប្រភព៖ Freshnews

Facebook Comments
Loading...