អន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានមួយផ្នែកនៃកោះសេះ 

0
26804

នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃពុធ ៥កើត ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានមួយផ្នែកនៃកោះសេះ លើផ្ទៃដីទំហំ ៣៨៨,២១ហិកតា ដែលមានទីតាំងស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុន វិមាន សិលា អិលធីឌី និងសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សាសាស្ទីណាត៍ហ្គ្រីនខូអិលធីឌី។

Image may contain: screen

កិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ មាស ម៉ូរិន អនុរដ្ឋលេខាធិកានៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអន្តរក្រសួងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស.វ.ហ.ស្ថ. សម្រាប់គម្រោងអភិវឌ្ឍន៍តំបន់កោះ និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃ ក្រសួងបរិស្ថាន ដែលជាសមាជិកក្រុមការងារ តំណាងមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ទីរបរិស្ថានខេត្តកំពត។
បន្ទាប់ពីការធ្វើបទបង្ហាញ ការពិនិត្យ ការវាយតម្លៃ និងការផ្តល់យោបល់ ពីអ្នកចូលរួម អង្គប្រជុំបានសម្រេចនូវចំណុចចំនួនដូចខាងក្រោម៖

១. គាំទ្រគម្រោងអភិវឌ្ឍន៍ និងលើកទឹកចិត្តដល់ក្រុមហ៊ុនសម្រាប់គម្រោងអភិវឌ្ឍន៍នេះ
២. ក្រុមហ៊ុនវិនិយោគត្រូវរក្សាទុកព្រៃឈើឱ្យបានយ៉ាងតិច ៦០%នៃផ្ទៃដីអភិវឌ្ឍន៍សរុប
៣. ក្រុមហ៊ុនវិនិយោគត្រូវប្រើកម្លាំងពលកម្មក្នុងតំបន់គម្រោង មុននឹងជ្រើសរើសបុគ្គលិក-កម្មករមកពីខាងក្រៅ
៤. ក្រុមហ៊ុនត្រូវជួយអភិវឌ្ឍសហគមន៍ឱ្យកាន់តែមានការរីកចម្រើន
៥. ក្រុមហ៊ុនវិនិយោគត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីកែសម្រួលរបាយការណ៍នេះឱ្យបានកាន់តែប្រសើរ និងឆាប់រហ័ស។
៦ ក្រុមហ៊ុនត្រូវអនុវត្តន៍តាមសារាចរណែនាំស្ដីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា៕

Image may contain: 4 people, people sitting, table and indoor

Image may contain: 4 people, people sitting, table and indoor

Facebook Comments
Loading...