ផ្លូវបេតុង ១ខ្សែ នៅក្នុងស្រុកក្រូចឆ្មារដែលជាជំនួយឥតសំណងរបស់ប្រទេសចិនសាងសង់ជិរួចរាល់ហើយ

0
39214

ត្បូងឃ្មុំ៖ ផ្លូវបេតុងមួយខ្សែស្របតាមបណ្តោយមាត់ទន្លេមេគង្គស្ថិត ក្នុងឃុំ ចំនួន៣ គឺឃុំទ្រា ឃុំព្រែកអាជី និង ឃុំកំពង់ទ្រាស ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាសមិទ្ធិផលថ្មីមួយទៀត ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន ធ្វេីជូនប្រជាពលរដ្ឋក្នុងការធ្វេីចរាចរឱ្យបានប្រសេីរឡេីងនៅមូលដ្ឋាន ។ ហើយផ្លូវមួយខ្សែនេះពេលនេះសាងសង់ជិតរួចរាល់អស់ហើយ ។

IMG-20180321-WA0010

លោក ម៉ាន សុះ ជាមេឃុំ កំពង់ទ្រាសបានឱ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះមានប្រវែងជាង ២០គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ កំរាស់បេតុង ២ តឹក ។ ការសាងសង់បានប្រហែលជា ៩០ ភាគរយហើយ គឺនៅសល់ប្រវ៉ែងតែជាង ៣គីឡូ ម៉ែត្រ ទៀតទេ និង ចាក់ដីតាមគែមៗផ្លូវបង្ហាប់ទៀតរួច និង ដាក់សម្ពោត អោយប្រើប្រាស់ជាផ្លូវការហើយ ។ ផ្លូវដ៏ស្អាតនេះ នឹងធ្វេីរួចរាល់ ចប់សព្វគ្រប់ នៅមុនបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហេីយផ្លូវបេតុងនេះជាជំនួយឥតសំណងរបស់ប្រទេសចិន ។

ប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ ដែលជាអ្នកទទួលផលនៅលើផ្លូវនេះសម្ដែងការសប្បាយរីករាយខណៈពួកគាត់ទទួលបានផ្លូវបេតុងយ៉ាងរលោងស្អាតងាយស្រួលធ្វើដំណើរ មិនហុយទ្រលោមដូចកាលពីមុនទៀតទេ ។ យើងមានផ្លូវល្អបែបនេះ ពលរដ្ឋយេីងចំណេញច្រេីន ទាំងពេលវេលា ទាំងថវិកា ពិសេសដូចជា ការកាត់បន្ថយភាពក្រីក្រ ប្រជាពលរដ្ឋមិនបាច់ចំណាយថវិកា ក្នុងការឆ្លងដរ មិនចំណាយពេលវេលាយូរទៀតឡេីយ ៕ សាន វិឡែម

IMG-20180321-WA0013

IMG-20180321-WA0012

IMG-20180321-WA0011

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here