ឪពុកម្តាយស្លាប់ចោលបន្សល់កូនចំនួន៩នាក់រងទុក្ខសោក ខណៈបងបង្កើតដង្តើមកេរ្តិ៍

0
19220

បងប្រុសចិត្តខ្មៅចង់រសតែម្នាក់ឯងអោយប្អូនចំបែងរងទុក្ខគ្មានទីជម្រក៖បងប្អូនទាំង៩នាក់រសនៅភូមិភូមិដំណាក់ពង្រ ឃុំ ព្រៃវិហារ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ស្រែករកយុត្តិធម៍ខណៈបងប្រុសបង្កើតឈុន សេង រំលោភយកដីស្រែកេរ្តិ៍ពីឪពុកម្តាយដែលចែកអោយកូនៗក្នុងបន្ទុក។

IMG-20180321-WA0006

បងប្អូនទាំង៩នាក់មានឈ្មោះ ១ឈុន ឡេង ២ឈុន ឡុង ៣ឈុន ម៊ំ ៤ឈុន នី ៥ឈុន សា ៦ឈុន ទូច ៧ឈុន ខេង៨ឈុន ឃាង៩ឈុន លាង អ្នកទាំងអស់នោះ មានខ្លះគរថ្លង់ នឹងម្នាក់ទៀតសាប្បទាមិនគ្រប់គ្រានជាមនុស្ស (ឆ្កួត )ហើយបួននាក់ទៀតទៅដំណាក់ស្រុក ធ្វើពលករនៅប្រទេសថៃដោយរសាត់តេតោលគ្មានជំរកពិតប្រាកដនោះឡើយ ខណៈបងប្រុសរំលោភយកដីស្រែកេរ្តិ៍អស់គ្មានសល់។បើការរៀបរាបរបស់ប្អូនឈុន លាងបានអោយដឹងថាបងប្រុ សបង្កើតដែលមានឈ្មោះឈុន សេងបាន រំលោភបំពានលួចធ្វើប្លង់ដី៤កន្លែងដែលឪពុកម្តាយបានបន្សល់ទុក្ខឲចែកគ្នាបងប្អូនទាំង១២នាក់ តែពេលនេះគឺបានតែបងប្រុសម្នាក់គត់ ១១នាក់ទៀតអត់បានអីបន្តិចសោះ។បើលោកឈុនសេងបានគម្រាមដល់អ្នកភូមិផងដែលរស់នៅជាប់របងឃើញអាណិតក៍ឈុនសេងបោះពាក្យសម្តីថាបើអ្នកណា១ហ៊ានធ្វើសាក្សីឲ្យប្អូនទាំង១១នាក់នឹងគឺ សម្លាប់ចោលសូម្បីតែកូនក្នុងអង្រឹងក៏មិនទុក្ខដែរធ្វើអោយអ្នកដឹងលឺ រឿងរ៉ាវដីកេរ៍មិនហ៊ានជួយធ្វើសាក្សីអ្វីទាំងអស់។

អ្នកភូមិបានអោយដឹងថាបងប្អូនទាំង១១នាក់កំសត់រងទុក្ខវេទនា គ្មានជំរកដេកតាមសំយ៉ាបផ្ទះនាក់ស្រុក ខ្លះដេកជិតផ្នូរឪពុកខ្លះដេកជិតផ្នូរម្តាយ និយាយទាំងទឹកភ្នែកត្រហ៊ូយំទុក្ខសោកវេទនា ដែលប្អូនៗគ្មានអ្នកទីពឹងពាក់បែរជាបងប្រុសបង្កើតចិត្តអាក្រក់យ៉ង់ខ្នងឃោឃៅ មិនអាណិត អាសូរដល់បងប្អូនទាំង១១នាក់សុខចិត្តទៅពឹងពាក់គេប្តឹងប្អូនខ្លួនឯងដែលកំសត់តោកយ៉ាក គ្មានជំរក ក្រីក្រ ។

បងប្រុសដែលប្តឹងប្អូនៗដល់តុលាការកំពូល មានឈ្មោះ ឈុន សេង ប្តឹងទាមទារយកដីកេរ៍ឪពុកម្តាយទាំងអស់ទុក្ខជារបស់ខ្លួនតែម្នាក់គត់សួរថាធ្វើអញ្ជឹងយើងជាបងប្រុសរបស់គេមានគិតអាណិត អាសូរ ប្អូនៗដែរឬទេ
ពេលនេះអ្នករងទុក្ខគឺប្អូនៗទាំង១១នាក់ដែលពួកគាត់គ្មានបានអ្វីបន្តិចសោះ។មានតែសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទេដែលអាចជួយរកយុត្តិធម៌បានដល់បងប្អូនទាំង១១នាក់នេះអោយមានទ្ររនំសុខ ដល់ពួកគាត់ ។

ហើយជាចុងក្រោយសូមឲ្យមន្ត្រីដែលពាក់ពន្ធ័ជួយពិនិត្យចុះជួយរកយុត្តិធម៌ជាពិសេសឯកឧត្តម ជីវ កេង ជាប្រធាន តុលាការកំពូល ជួយរកយុត្តិធម៍ពិតប្រាកដឲ្យបងប្អូននាងខ្ញុំទាំង១១នាក់ដែលរស់នៅភូមិដំណាក់ពង្រ ឃុំ ព្រៃវិហារ ស្រុក គងពិសី ខេត្តកំពង់ស្ពឺនេះផង។

IMG-20180321-WA0003

IMG-20180321-WA0002

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here