ឃាត់ខ្លួនក្មេងទំនើង០១នាក់ករណីធ្វើឲ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិសាធារណៈ

0
15689

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនក្មេងទំនើង០១នាក់ករណីធ្វើឲ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិសាធារណៈ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ផ្លូវលេខ៣៦៩ ភូមិដើមចាន់សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៖

-នៅថ្ងៃសៅរ៍១៥រោចខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី ១៧-០៣-២០១៨ វេលាម៉ោង២១និង៣០នាទី។
-ដើមបណ្តឹងចៅសង្កាត់រងច្បារអំពៅ២ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។លើករណីក្មេងទំនើងដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ
-ក្មេងទំនើងឈ្មោះ ម៉ាន់ វាសនា ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ហេតុការណ៍ ៖ កាលពីថ្ងៃទី ១៧-០៣-២០១៨ ម៉ោង២១និង៣០នាទី ក្មេងទំនើងបានផឹកស្រាស្រវឹង ប្រពន្ធក៏ស្តីបន្ទោសក៏ឈ្លោះគ្នា រួចជនសង្ស័យខឹងក៏ទៅលើកបង់ថ្មសាធារណៈ ដែលសាលាសង្កាត់ច្បារអំពៅ២ ដាក់ឲ្យប្រជាពលរដ្ឋសម្រាប់អង្គុយលេងនៅចំណុចកើតហេតុខាងលើផ្តួលបណ្តាលឲ្យបែកបាក់ខូចខាតចំនួន ០៧បង់ ។ រហូតដល់ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០១៨ ម៉ោង០៨និង០០នាទី សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនក្មេងទំនើងនៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ ចាត់ការតាមច្បាប់ ។

FB_IMG_1521593260531

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here