ពិធីបញ្ចុះបឋមសិលាសាងសង់ស្តូបមិត្តភាពកម្ពុជា វៀតណាម ខេត្តមណ្ឌលគិរី

0
23210

ខេត្តមណ្ឌលគិរី៖ ពិធីបញ្ចុះបឋមសិលាសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តមណ្ឌលគិរី ត្រូវបានរៀបចំពិធីនៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ព្រមទាំងមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

IMG-20180110-WA0009

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការសាងសង់ស្តូបមិត្តភាពកម្ពុជា វៀតណាម ខេត្តមណ្ឌលគិរីនាពេលនេះ គឺ ជាការបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងការលើក កម្ពស់ការងារសង្គម ជាពិសេស លើការងារកិច្ចសហប្រតិបត្តិការក្នុងការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលត្រូវអនុវត្តទៅតាមអនុស្សរណៈ និងកិច្ចព្រមព្រៀងរបស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

ឯកឧត្តម បានបន្ថែមទៀតថា រណសិរ្ស គឺជាឬសគល់ នៃជ័យជម្មះ ០៧ មករា ១៩៧៩ បើគ្មានរណសិរ្ស ដែលបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ នោះទេ ក៏មិនមាន ថ្ងៃ៧មករាឆ្នាំ១៩៧៩ នេះដែរ ហើយប្រទេសកម្ពុជា ក៏មិន មានអ្វីៗគ្រប់សព្វបែបយ៉ាងដូចថ្ងៃនេះ។

ឯកឧត្ដម ញ៉ែម វ៉ាលី អនុប្រធានអចិន្រ្តៃ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរំលឹកថា ប្រទេសកម្ពុជាបានបង្កើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា   ដើម្បីបង្រួប បង្រួម និងស្នេហាជាតិ គ្រប់ទិសទី ដើម្បីតស៊ូប្រយុទ្ធ ប្រឆាំងទៅនឹងរបបដ៏ខ្មៅងងឹតរបស់បនប្រល័យពូជសាសន៍ប៉ុលពត ។ដូច្នេះជ័យជម្នះដ៏ត្រចះត្រចង់ ដែលកើតចេញពីស្មារតី ០៧ មករា ចាប់តាំងពីថ្ងៃ រំដោះរហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ដែលបានងើបពីគំនរផេះផង់ រួចផុតពីភ្នក់ភ្លើង នៃសង្គ្រាម និងបានចាប់ផ្តើមកសាងប្រទេស ចាប់ពីបាតដៃទទេ រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃគឺដោយសារបានគុណបំណាចជ័យជម្នះ០៧ មករា។

នាឱកាសនោះដែរ ឯកឧត្តម ញ៉ែម វ៉ាលី រួមទាំងថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានផ្តល់ជារបស់កំដរដៃ ដល់ប្រជាពលរដ្ឋដែលចូលរួមចំនួន២៣២នាក់ ក្នុងម្នាក់ៗ ទទួលបានសារុង០១ យាយជី តាជីចំនួន៣០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ចំនួន០២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀល យុវជនកាយរីទ្ធ និងយុវជនកាកបាទក្រហមចំនួន ៤០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀលផងដែរ៕ ដោយ(មនោរម្យ)

IMG-20180110-WA0010

IMG-20180110-WA0006

IMG-20180110-WA0003

IMG-20180110-WA0003

IMG-20180110-WA0004

Facebook Comments
Loading...