កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ក្រសួងមហាផ្ទៃ បង្ក្រាបទីតាំងម៉ាស្សាកោសជប់ ឃាត់ខ្លួនមនុស្ស៨នាក់

0
42805

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដោយលោក កុល បុន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបទីតាំងម៉ាស្សាកោសជប់ មួយកន្លែងទាំងយប់ ដែលសង្ស័យថាមានបង្កប់សេវាបម្រើផ្លូវភេទ។

ប្រតិបត្តិការណ៏នោះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ៍ ទី៩កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ស្ថិតនៅផ្ទះលេខ៥៩៤ តាមបណ្ដោយផ្លូវលេខជាតិលេខ២ ក្រុមទី១២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយកម្លាំងសមត្ថកិច្ចខាងលើបានធ្វើការឃាត់ខ្លួន មនុស្សចំនួន៨នាក់ ក្នុងនោះមានស្រ្តីម្នាក់ឈ្មោះ ឡុុង ស្រី អាយុ៤៥ឆ្នាំ ជាម្ចាស់ហាង ចំណែកស្រ្តីវ័យក្មេងចំនួន៧នាក់ទៀត ដែលមានអាយុចាប់ពី ១៨ឆ្នាំដល់៣៥ឆ្នាំ ជាស្រ្តីបម្រើនៅក្នុងហាងម៉ាស្សាកោសជប់មួយនោះ ក្រៅពីនេះក៏មានការដកហូតវត្ថុតាងមួយចំនួនទៀតផងដែរ ដូចជាស្រោមអនាម័យប្រើរួច នឹងមិនទាន់ប្រើ សៀវភៅកត់ត្រាបញ្ជីភ្ញៀវចេញចូល នឹងទឹកប្រាក់រៀលនឹងដុល្លា មួយចំនួនផងដែរ។ ចំណែកឯទីតាំងផ្ទះដែលបើកម៉ាស្សាកោសជប់ខាងលើនេះ ត្រូវអាជ្ញាធរសំរេចបិទទ្វារជាបណ្ដោះអាសន្ន។

បច្ចុប្បន្នស្ត្រីម្ចាស់ទីតាំង និងស្រ្តីរងគ្រោះចំនួន៧នាក់ ដែលជាអ្នកបម្រើការនៅទីនោះ ត្រូវបាននាំទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរ មនុស្សនិងការពារអនិតិជន ដើម្បីសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់៕

IMG-20171227-WA0014

IMG-20171227-WA0015

IMG-20171227-WA0016

Facebook Comments
Loading...