ជិះម៉ូតូតាមពីក្រោយសិស្សសាលាយកខ្សែក្រវ៉ាត់វាយបណ្ដាលអោយត្រូវរបួស…!!!

0
51225

កណ្ដាល:នៅវេលាម៉ោង១៣និង៤៥នាទីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៧មានករណីហិង្សាដោយចេតនាមួយបង្កដោយក្មេងទំនើងពីរនាក់បានជិះម៉ូតូតាមវ៉ៃសិស្សម្នាក់ដែលចេញពីសាលាធ្វើដំណើរទៅផ្ទះ

ប្រភពពីរសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លីផានុភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីលំនៅភូមិអំពិលទឹកឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាល។

ចំណែកជនសង្ស័យមានគ្នាពីរនាក់ទី១ឈ្មោះឡាភក្ដីិ
ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរលាងឡានមានទីលំនៅភូមិស្ពានដែកឃុំព្រែកទន្លាប់ស្រុកលើកដែកខេត្តកណ្ដាល(ឃាត់ខ្លួន)។ទី២ឈ្មោះធាគីមភេទប្រុសមានមុខរបរមិនពិតប្រាកដមានទីលំនៅភូមិស្ពានដែកឃុំព្រែកទន្លាប់ស្រុកលើកដែកខេត្តកណ្ដាល(គេចខ្លួនបាត់)។

វត្ថុតាងចាប់យកមានខ្សែរក្រវ៉ាត់ជ័រព័ណខ្មៅមានក្បាលដែកម៉ាកBen2ចំនួនមួយ។

ប្រភពបានបន្តទៀតថា នៅថ្ងៃទី១៨.១២.២០១៧វេលាម៉ោង១៣និង៤៥នាទី ឈ្មោះលី ផានុបាន ជិះម៉ូតូម្នាក់ឯងចេញពីសាលារៀនកំពង់ភ្នំសំដៅទៅផ្ទះ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ពេលជិះមកដល់ចំណុចទន្ទឹមការ៉ាសាំងPTTក៏ត្រូវ បានឈ្មោះ ឡា ភក្ដី និងឈ្មោះធាគីមជិះម៉ូតូតាមពីក្រោយយកខ្សែក្រវ៉ាត់វាយឈ្មោះផានុបណ្ដាលអោយត្រូវរបួសស្នាមត្រង់ក្បាលតែម្តង ។

ក្រោយពីទទួលបានដំណឹងភ្លាមផ្នែកជំនាញនគរបាលយុត្តិធម៍ស្រុកបានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលកំពង់ភ្នំនិងប៉ុស្ដិ៍រដ្ឋបាព្រែកទន្លាប់តាមស្រាវជ្រាវស្វែងរកឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ឈ្មោះឡាយភក្ដីរួចនាំខ្លួនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តរចាត់ការតាមនីតិវិធី៕ដោយសនសុភក្ដ័

IMG-20171220-WA0002

IMG-20171220-WA0003

IMG-20171220-WA0005

Facebook Comments
Loading...