សាកសពកំពូលតារាចម្រៀងកូរ៉េខាងត្បូងនឹងបូជានៅថ្ងៃព្រហស្បត្តិ៍

0
33291

ប៉ូលីសបាននិយាយថាសាកសពរបស់កំពូលតារាចម្រៀងកូរ៉េខាងត្បូងលោកKim Jong Hyunនឹងត្រូវ ធ្វើពិធីបូជានៅថ្ងៃព្រហស្បត្ត៍ស្អែកនេះហើយ។ សាកសពរបស់លោកមិនត្រូវបានធ្វើកោសល្យវិច័យទេ។

Image result for Kim Jong Hyun

ប៉ូលីសបានឲ្យដឹងថា៖គេមិនចាំបាច់ធ្វើកោសល្យវិច័យទៅលើសពរបស់គាត់ទេ ព្រោះគាត់ពិជាបាន ស្លាប់ដោយខ្លួនគាត់ពិតប្រាកដមែន ឯក្រុមគ្រួសារគាត់ក៏មិនចង់ឲ្យធ្វើដូច្នោះដែរ។

កាសែតKorea Heraldបានដកស្រង់សម្តីប៉ូលីសមកផ្សាយថា៖ប៉ូលីសនឹងបញ្ចប់ការស៊ើបអង្កេតករណីនេះក្រោយពី បានពិភាក្សាជាមួយក្រុមគ្រួសារគាត់រួចហើយ។

គួរបញ្ជាក់ថាអ្នកចម្រៀងរូបនេះមានប្រជាប្រិយភាពណាស់ដោយគេស្គាល់គាត់ជាឈ្មោះមួយផ្សេងទៀតគឺJonghyun។គាត់បានស្លាប់នៅក្នុងទីក្រុងហ្កាងណាំ ស្តាយដោយមុនសម្លាប់ខ្លួនគាត់បានផ្ញើរសំបុត្រមួយច្បាប់ទៅប្អូនស្រីរបស់គាត់ដោយបញ្ជាក់យ៉ាងខ្លីថា គាត់នឹសម្លាប់ខ្លួនហើយ។មានលិខិតបណ្តាំមួយច្បាប់ទៀតដែលមិត្តភក្តិរបស់គាត់បានបង្ហោះតាមបណ្តាញសង្គមដោយJonghyunបានអះអាងថាគាត់មានជម្ងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរណាស់៕

 

Facebook Comments
Loading...