​​​សម្តេចតេជោនាយករដ្ឋមន្រ្តី – អញ្ជើញទស្សនា មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាល នៃសាលាសក្រុងប៉េកាំង

0
40016

នៅព្រឹកថ្ងៃទី១ធ្នូ ដែលជាថ្ងៃទី៣ នៃការស្នាក់អាស្រ័យ អញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្ស កុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានា លើពិភពលោក នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់ បានអញ្ជើញទស្សនាមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាល នៃសាលាសក្រុងប៉េកាំង។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល់រ៉ាក់ទាក់បំផុត ពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ ដឹកនាំ នៃមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាល នៃសាលាសក្រុងប៉េកាំង ជាច្រើនរូប។ នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់ទាំងអស់ បានតាម ដានស្តាប់យ៉ាងយកចិត្តទុកដាក់ តាមរយះការពន្យល់ណែនាំពីថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាល នៃសាលា ក្រុងប៉េកាំង។

3

បើតាមការអះអាងពីថ្នាក់ដឹកនាំមជ្ឈមណ្ឌលបានឲ្យដឹងថា មជ្ឈមណ្ឌលនេះមានមន្រ្តីបម្រើការងារលើ ផ្នែកសេវាសាធារណរដ្ឋចំនួន៥០០នាក់ ដែលបម្រើការងារលើសេវារបស់រដ្ឋចំនួន៥៤ស្ថាប័ន របស់រដ្ឋក្នុងទីក្រុងប៉េកាំង ពោលគឺបម្រើគ្រប់សេវាសាធារណះទាំងអស់របស់រដ្ឋ ជូនដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាផ្នែកឯកជន ក្នុងការ ស្នើសុំបំពេញបែបបទអ្វីមួយ ដែលជាតម្រូវការចាំបាច់របស់ប្រជាជន និងផ្នែកធុរកិច្ច។  សូមបញ្ជាក់ដែរថា គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលអញ្ជើញអមដំណើរសម្តេចតេជោ អញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានា លើពិភពលោក នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅពេលនេះរួមមាន ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី លោកជំទាវ ខែ កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាអគ្គលេខាធិការ ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋ មន្រ្តី ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា ឯកឧត្តម វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់អមដំណើរជាច្រើនរូបទៀត។ ដោយឡែកឯកឧត្តមអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានដឹកនាំប្រតិភូសភាពាណិជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចសន្ទនា ថ្នាក់ខ្ពស់ រវាងគណបក្សកុំម្មុយនីស្តចិន ជាមួយនិងគណបក្សនយោបាយនានា លើពិភពលោក នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនផងដែរ។

សូមបញ្ជាក់ដែរថា នៅក្នុងដំណើរទស្សនកិច្ចដែលបានចំណាយពេលប្រមាណ ១ម៉ោង សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាតាមបណ្តាច្រកចេញចូលតែមួយ នៃផ្នែកសេវាសាធារណះទាំង៥៤វិស័យ របស់រដ្ឋ នៃរដ្ឋាភិបាលទី ក្រុងប៉េកាំង ដែលជាផ្នែកមួយនៃភាពទំនើបជឿនលឿន ក្នុងការបំពេញបែបបទ ការធ្វើទំនាក់ទំនង និងការកាត់ បន្ថយភាពកកស្ទះ ពីការផ្តល់សេវាជូនប្រជាពលរដ្ឋ ក៏ដូចជាផ្នែកធុរកិច្ចនានា។ នៅក្នុងវត្តមានដ៏ងថ្លៃថ្លានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានតាមដានស្តាប់ ពីការពន្យល់ណែនាំលើបន្ទប់រក្សាទិន្នន័យ នៃការិយាល័យចក្រចេញ ចូលតែមួយទាំង៥៤វិស័យ របស់រដ្ឋនៃរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលស្ថាបនាឡើងដោយក្រុមហ៊ុនទូរស័ព្ទហូវ៉ៃ។ បើ

តាមការលើកលោះងពីមន្រ្តីជំនាញនិមួយៗ បានឲ្យដឹងថា មជ្ឈមណ្ឌលផ្តល់ទិន្នន័យទាំងអស់នេះ ត្រូវបានថែរក្សា និងគ្រប់គ្រងប្រកបដោយប្រព័ន្ធសុវត្តិភាពកម្រិតខ្ពស់បំផុត ពិសេសការគ្រប់គ្រងពីសុវត្តិភាពចរាចរណ៍ ការសំរួលពី បែបបទពាណិជ្ជកម្ម វិនិយោគ ព័ត៌មានវិទ្យា សុខភាពសាធារណះ និងតម្រូវការផ្សេងៗទៀត ដែលជាផ្នែកមួយនៃការ ងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នៅក្នុងមជ្ឈមណ្ឌលនេះ មានទីកន្លែងរក្សាទិន្នន័យកម្រិតខ្ពស់ចំនួនជាង៣០កន្លែង ដែលអាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកបាន ប្រកបដោយសុវត្តិភាពខ្ពស់ ពិសេសមានមុខងារក្នុងការចែករំលែក ព័ត៌មានពីគ្នាទៅវិញទៅកម ការបង្ការគ្រោះមហន្តរាយ ការគ្រប់គ្រងធនធានរួម ប្រព័ន្ធបណ្តាញរួម ការផ្តល់សេវារួម ពិសេសប្រសិទ្ធភាពនៃការប្រើប្រាស់មានការកើនឡើង៣,៥ដង និងសុវត្តិភាពកើនឡើង៩៥%។

នៅក្នុងការបង្ហាញ នោះដែរ តំណាងអ្នកដឹកនាំក្រុមហ៊ុនហូវ៉េប្រចាំនៅប្រទេសកម្ពុជា ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពី គោលបំណងនៃការបង្កើតឡើងនូវប្រព័ន្ធសុវត្តិភាពទន្នន័យបែបនេះ ក្នុងប្រទេសកម្ពុជា ហើយដែលបច្ចុប្បន្នក្រុមហ៊ុន មានបុគ្គលិកចំនួន២០០នាក់កំពង់ប្រតិបត្តិការ ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានបុគ្គលិកកម្ពុជាប្រមាណ ១៦០ នាក់ និងមានបុគ្គលិកប្រមាណ២ពាន់អ្នកផ្សេងទៀត ក៏បានរួមចំណែកជួយដល់ផ្នែកនៃការបង្កើតទិន្នន័យរបស់ ក្រុម ហ៊ុនហូវ៉េផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំចិន ដែលបានរៀបចំនូវកម្មវិធីទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាល នៃសាលាក្រុងប៉េកាំង ដែលនោះគឺជាផ្នែកមួយនៃការផ្តល់បទពិសោធន៍ ដ៏មានសារសំខាន់ដល់ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងទិន្នន័យ និងការផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋ និងផ្នែកឯកជននានា។

4

5

6

7

8

9

 

 

Facebook Comments
Loading...